Post News Media ព័ត៌មានកីឡា Zidane ប្តូរគ...

Zidane ប្តូរគម្រោងមិនលក់ Bale វិញ

ការស៊ុត២គ្រាប់ឲ្យក្រុម Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ Champion League ជាមួយ Liverpool កាលពីពេលដថ្មីៗនេះ បានធ្វើឲ្យក្រុមReal Madrid មិនមាន​បំណងចង់លក់កីឡាកររូបនេះវិញ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ កាសែត AS បានឲ្យដឹងថា លោក Zidane គ្រូបង្វឹករបស់ក្រុម Real Madrid បានបញ្ជាក់ពីបំណងរបស់ក្លិប ជាថ្មីម្តងទៀត ក្រោយពីឃើញទម្រង់លេងយ៉ងល្អ របស់ Gareth Ble នាវគ្គផ្តាច់ព្រ័ត្រ,Champion League ។ ក្នុងនោះលោក Zidane បានបញ្ជាក់យ៉ាងច្បាស់ថា ក្លិបនឹងមិនលក់ Gareth Bale ឡើយ បើទោះក្នុង​ស្ថានភាពបែបណាក៍ដោយ ក្លិបត្រូវតែបន្តផ្តល់ឱកាសឲ្យរូបគេទៀត។

Gareth Bale បានក្លាយជាវីរបុស ជួយឲ្យក្រុម Real Madrid ឈ្នះ Champion League ជសលើកទី១៣ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបមួយនេះ។ មិនតែប៉ុណ្ណោះ Bale នៅតែមានទម្រង់លេងយ៉ាងល្អដដែល ជាពិសេសនោះ នៅក្នងការប្រកួត​សំខាន់ដែលមនអាខច Bale បានឡើយ។

ដូច្នេះហើយ ក្រុម Rel Madrid មិនលក់ខ្សែប្រយុទ្ធវែល Gareth Bale ឲ្យក្រុម ផ្សេងណាមួយនៅរដូវកាលក្រោយនេះឡើយ។

Loading...