Post News Media ព័ត៌មានកីឡា បែកធ្លាយ Rona...

បែកធ្លាយ Ronaldo ចង់ចេញពី Real Madrid

ក្រោយពីឈ្នះ Champion League ជាលើកទី៤ ជាមួយក្រុម​ Real Madrid រួចមកកំពូលខ្សែប្រយុទ្ធអន្តរជាតិពរទុយហ្គាល់ Cristiano Ronaldo បង្ហើបពី​ភាពស្រពិកស្រពិល នៃអនាគត់របស់គេ ជាមួយក្រុមយក្សអេស្ប៉ាញមួយនេះ។

បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា Cristiano Ronaldo អាចនឹងចាកចេញពី Real Madrid ក្នុងពេលដ៍ខ្លីខាងមុខនេះ បន្ទាប់ពីទទួលបាន​ជោគជ័យច្រើនកន្លងមកនេះ ជាមួយក្រុមអធិរាជស។ Ronaldo បានបង្ហើបឲ្យដឹងថា នៅក្នុងពេលដ៍ខ្លីខាងមុខនេះ រូបគេនឹងសម្រេចចិត្ត និយាយពី​អនាគត់ហើយ ដែលនេះសបញ្ជាក់ឲ្យឃើញថា តារាបំបែកកំណត់ត្រា មិនចេះចប់រូបនេះ អាចមិនបន្តនៅ Santiago Bernabeu ទៀតឡើយ។ Ronaldo បានផ្លាស់ពីក្រុមបីសាចក្រហម Manchester United មកកាន់ Real Madrid កាលពីឆ្នាំ ២០០៩ កន្លងមក ដែលការមកកាន់អេស្ប៉ាញ ដំបូងមិន​សូវជោគជ័យធំដុំឡើយ ក្រៅពីជោគជ័យផ្ទាល់ខ្លួន ខណ:ក្លិបវិញ មិនទាន់ឈ្នះពាន​ក្រៅប្រទេសនៅឡើយទេ​។

ក៍ប៉ុន្តែ ៥ឆ្នាំចុងក្រោយនេះ ពោល ចាប់ពីរដូវកាល ២០១៣-២០១៤ មក Ronaldo បានជួយក្លិបឲ្យទទួលបានជោគជ័យច្រើនបំផុត​ដោយឈ្នះ Champion League ៤ដង, FIFA Club World Cup ៣ដង, UEFA Super Cup ៣ដង, Spainish Super Cup ១ដង, Laliga ១ដង, ដោយមិនគិតពាន មុនមុន ដែលឡើយ។ អ្វីដែលសំខាន់នោះ Ronaldo បានឈ្នះពាន Balon D’Or ៤លើកចាប់តាំងពីផ្លាស់មកកាន់ Real Madrid រួមស្បែកជើងមាសទ្វីបអឺរ៉ុប ៤ដងរួមទាំងពានជាច្រើនទៀត​ ដែលជាសមទ្ធិផល របស់កីឡាកររូបនេះ ជាមួយ Real Madrid ។

យ៉ាងណាវិញ Cristiano Ronaldo ហាក់មានបំណងចង់ចាកចេញពី ក្រុម Real Madrid ហើយ ខណ:ក្រុមបីសាចក្រហម Manchester United កំពយងតែចង់បានតារា កំពូលស៊ុតរូបនេះ ត្រឡប់ទៅកាន់ Old Trafford វិញ​ផងដែរ។

Loading...