Post News Media ព័ត៌មានកីឡា Liverpool ប្រ...

Liverpool ប្រកាសរកទិញអ្នកចាំទីបន្ទាន់

បន្ទាប់ពីអ្នកចាំទីអាឡឺម៉ង់ Karius បង្កកំហុស នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ Champion League ជាមួយក្រុម Real Madrid ជាហេតុធ្វើឲ្យខកខានឈ្នះ​ពានវិញនោះ បានធ្វើឲ្យក្រុម ហង្សក្រហម Liverpool សម្លឹងរកអ្នកចាំទីថ្មី ដើម្បី ជំនួសអ្នកចាំទីរូបនេះ។

បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុមហង្សក្រហម Liveepool បានសម្លឹងឃើញអ្នកចាំទី២រូប ដើម្បីយកមកជំនួសតំណែងរបស់ Karius ដែលធ្វើមិនបានល្អ នាពេលកន្លងមកនេះ។ ក្នុងនោះដែរ អ្នកចាំទី២រូប​ដែលក្រុមហង្សក្រហម ចង់បាននោះគឺ អ្នកចាំទីប្រេស៊ីល Alisson Becker របស់ក្រុមចចក Roma និងអ្នកចាំទីស្លូវេនៀ Jan Oblack របស់ក្រុមជើងឯក Europa League នៅអេស្ប៉ាញ Atletico Madrid ។

អ្នកចាំទី ទាំង២រូបនេះ កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយពួកគេទាំង២ សុទ្ធសឹង ជួយក្រុម​ឲ្យទទួលបាន លទ្ធផលល្អ នៅរដូវកាលនេះ។ យ៉ាងណាវិញ សម្រាប់ Alisson ក្រុមហង្សក្រហម Liverpool ធ្លាប់ដាក់តម្លៃទិញ ៩០លានផោនម្តងរួចហើយ ក៍ប៉ុន្តែលើកនេះ Liverpool ដាក់គោលដៅថែម Jan Oblack មួយរូបទៀត ប្រសិនបើទិញបាន មួយណា ហង្សក្រហមនឹងយកមួយនោះ មកជំនួសតំណែងរបស់ Karius ។

ដូច្នេះហើយ ក្រុមហង្សក្រហម Liverpool កំពុងសើរើអ្នកចាំទី សារជាថ្មី ដើម្បីពង្រឹងឲ្យមានភាពរឹងមាំ​ នៅតំបន់ការពារចុងក្រោយរបស់ពួកគេ កុំឲ្យថ្លោះ​ធ្លយ​ដូចការប្រកួតជាមួយ Real Madrid ទៀត។

Loading...