ព័ត៌មានកីឡា

Chelsea ងាកមកចរចារជាមួយ Juventus

ការត្រៀមបាត់បង់ខ្សែប្រយុទ្ធ Alvaro Morata ក្នុងពេលដ៍ខ្លីខាងមុខនេះ បានធ្វើឲ្យក្រុមតោខៀវ Chelsea ស្វះស្វែងរកខ្សែប្រយុទ្ធថ្មី មកវិញ ដើម្បីជំនួស​តំណែងរបស់ Morata នៅរដូវកាលក្រោយនេះ។

បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ក្រុមតោខៀវ Chelsea កំពុងតែទាក់ទងជាមួយក្រុមសេះបង្កង់ Juventus ដើម្បីនាំយកខ្សែប្រយុទ្ធ អាហ្សង់ទីន Gonzalo Higuain មកកាន់ Stamford Bridge វិញ។ Chelsea ហាក់ចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការចង់បន Higuain នេះ ព្រោះថា ក្លិបជើងខ្លាំង​អង់គ្លេសមួយនេះ បានប្រឈមនឹងការបាត់បង់ Alvaro Morata ដែលមិនសប្បាយចិត្តក្នុងកាេលេងជាមួយ Chelsea នោះ ជាពិសេសក្រោយការ​នាំយក Oliver Giroud មកបានធ្វើឲ្យខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ មិនសប្បាយចិត្តទ្វេឡើង។ យ៉ាងណាវិញ ក្រុមតោខៀវ Chelsea បានត្រៀមនាំ​យកខ្សែប្រយុទ្ធថ្មី មកវិញ ដោយពាក្យចរចាមជាច្រើន បានកើតឡើង ដូចជាការចង់បាន Edin Dzeko របស់ Roma, Mauro Icardi របស់ Inter Milan និងចុងក្រោយនេះ Gonzalo Higuain របស់ក្រុមសេះបង្កង់ Juventus ទៀត។

ហេតុនេះងហើយ ដើម្បីបង្ករការចាកចេញរបស់ Alvaro Morata ក្រុតោខៀវ Chelsea កំពុងមមាញឺកយ៉ាងខ្លាំង ក្នុងការចរចារទិញយកខ្សែប្រយុទ្ធថ្មី ជាពិសេសនោះគឺ Gonzalo Higuain ពីក្រុមសេះបង្កង់ Juventus ។

មតិយោបល់