ព័ត៌មានកីឡា

មិនថាក្លិប មិនថាជម្រើសជាតិ Lionel Messi ស៊ុតដាច់ជើងចោល

ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lionel Messi ពិតជាធ្វើបានយ៉ាងល្អ ដោយស៊ុត​បញ្ចូលទី ៣គ្រាប់ ក្នុងការជួយក្រុមអាហ្សង់ទីន​ យកឈ្នះលើក្រុមហៃទី ក្នុងលទ្ធ​ផល ៤-០ ព្រឹកម្សិលមិញនេះ។

ក្រុមជម្រើសជាតិអាហ្សង់ទីន បានយកឈ្នះលើ ក្រុមជម្រើសជាតិហៃទី ក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតមិត្តភាពបើកឆាក ក្រោយចប់រដូវកាលបាត់ទាត់​លីគធំៗរួចមក។ ក្នុងនោះដែរ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Lionel Messi ធ្វើបានយ៉ាងល្អ ដោយស៊ុតបាន Hat trick ក្នុងការប្រកួតនេះ។ ៣គ្រាប់របស Lionel Messi រកបានដោយការទាត់​បាល់ ១១ម៉ែត្រនៅនាទីទី១៧ និង២គ្រាប់ទៀតស៊ុតបាននៅនាទីទី៥៨ និង ៦៦ ខណ:គ្រាប់បាល់ទី៤ រកបានដោយខ្សែប្រយុទ្ធក្រុម Manchester City កីឡាករ Sergio Aguero នៅនាទីទី៦៩ ។ ថ្វីដ្បិតក្រុមហៃទី មិនមែនជាក្រុមខ្លាំងណាស់​ណាមែន​ តាមរយ:លទ្ធផលឈ្នះយ៉ាងចាស់ដៃនេះដែរ បង្ហញឲ្យឃើញថា ក្រុម​ជម្រើសជាតិអាហ្សង់ទីន គឺជាក្រុមដ៍គ្រោះថ្នាក់មួយ មិនអាចប្រហែលបានឡើយ ក្នុងព្រឹត្តិការណ៍ World Cup ខាងមុខនេះ។

ដូច្នេះហើយ ខ្សែប្រយុទ្ធ Lionel Messi នៅតែល្អដដែល មិនថាលេងឲ្យក្រុម Barcelona ឬជម្រើសជាតិអាហ្សង់ទីនឡើយ កីឡាករកំពូលរូបនេះ នៅតែជាតារា​ស៊ុតប្រចាំក្លិបជានិច្ច។

មតិយោបល់