ព័ត៌មានកីឡា

អង់គ្លេស ត្រដាបត្រដួសទម្រាំឡើងទៅកាន់វគ្គ ៨ក្រុម

តោកំណាចអង់គ្លេស បានឆ្លងផុតវគ្គ ១៦ក្រុមចុងក្រោយហើយ ក្រោយពីយកឈ្នះ​ក្រុមកូឡុំប៊ី ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី បន្ទាប់ពីបញ្ចប់លទ្ធផលស្មើគ្នា​​ ១-១ រួចមក។

វាមិនមែនជារឿងងាយស្រួលឡើយ សម្រាប់អង់គ្លេស ក្នុងការយកឈ្នះ កូឡុំប៊ី ដើម្បីឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយនោះ បន្ទាប់ពីនាំមុខ១គ្រាប់ហើយនោះ បែរជាចុងម៉ោងត្រូវកូឡុំប៊ី តាមស្មើវិញ។ ជាការពិតណាស់ អង់គ្លេស រកគ្រាប់បាល់​ ១គ្រាប់បានមុន នៅនាទីទី ៥៧ ដោយការទាត់បាល់ ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធ Harry Kane ក៍ប៉ុន្តែ នៅចុងម៉ោងទៅហើយនោះ ពោលនៅនាទីទី៩០+៣ កីឡាករ Yerry Mina ទាត់តាមស្មើឲ្យកូឡុំប៊ីវិញ។ ការប្រកួតឈានដល់បន្ថែម​ម៉ោង ១៥នាទី ២ដងតែក្រុមទាំង២ នៅតែមិនអាចទម្លាយសំណាញ់ទីគ្នាបាន រហូតដល់ការប្រកួតតម្រូវឲ្យទាត់បាល់ ១១ម៉ែត្រកាត់សេចក្តី ម្ខាង ៥គ្រាប់ ខណ:អង់គ្លេស ទាត់ចូល៤គ្រាប់ កូឡុំប៊ីទាត់ចូល ៣គ្រាប់ ជាហេតុធ្វើឲ្យអង់គ្លេស ឡើងទៅកាន់វគ្គបន្ទាប់ទៀត។

ដូច្នេះហើយ តោកំណាអង់គ្លេស ត្រូវជួបក្រុមស៊ុយអ៊ែត នៅវគ្គ ៨ក្រុមចុងក្រោយ ដើម្បីកាត់សេចក្តី រកក្រុមឡើងទៅកាន់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត។

មតិយោបល់