ព័ត៌មានកីឡា

ប៊ែលហ្ស៊ិក ធ្លាប់លុតប្រេស៊ីល ៥-១ ខណៈប្រេស៊ីលវិញ ក៍ធ្លាប់លុតប៊ែលហ្ស៊ិក ៥-០ ចុះយប់នេះ លទ្ធផលយ៉ាងម៉េចវិញ?

ក្រុមជើងឯក World Cup ៥សម័យកាលប្រេស៊ីល នឹងត្រូវជួបក្រុមកំពុងឡើង​ជើង ប៊ែលហ្ស៊ិក ក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ នាយប់នេះខណ:ក្រុមទាំង២ សុទ្ធសឹងជាក្រុមខ្លាំង និងមានកីឡាករល្អៗច្រើនដូចគ្នា។

ជំនួរវាងប្រេស៊ីល និងប៊ែលហ្ស៊ិក អាចជាការប្រកួតកក្រើកជាងគេបំផុត ក្នុងចំណោម ការប្រកួតទាំង៤ គូ នាវគ្គ ៨ក្រុមចុងក្រោយនេះ ស្របពេលដែលក្រុម​ទាំង២ ធ្វើបានយ៉ាងល្អ កាលពីវគ្គ ១៦ក្រុមចុងក្រោយកន្លងមក។ បើក្រឡេកមើល​ប្រវត្តិជួបគ្នា រវាងក្រុមទាំង២ កន្លងមក ពួកគេ ធ្លាប់ជួបគ្នា ៤លើកប៉ុណ្ណោះ ខណ:ការប្រកួតជាផ្លូវការណ៍ ក្នុងពានវង្វាន់ World Cup នេះ មានតែម្តងប៉ុណ្ណោះ កាលពីឆ្នាំ ២០០២ ហើយនេះគឺជាការជួបគ្នាលើកទី២ ក្នុងព្រឹត្តិការណ៍ ពិភពលោក​នេះ ចំណែក ៣លើកផ្សេងទៀត សុទ្ធសឹងប្រកួតលក្ខណ:មិត្តភាពប៉ុណ្ណោះ នាពេលអតីតកាល។

គួរបញ្ជាក់ផងដែរថា ក្នុងជំនួបដំបូងដែលក្រុមទាំង២ ជួបគ្នា​កាលពីឆ្នាំ ១៩៦៣ ជាលក្ខណ:មិត្តភាព ប៊ែលហ្ស៊ិក បានលុតក្រុមប្រេស៊ីល ក្នុងលទ្ធផល ៥-០ ក៍ប៉ុន្តែ ក្នុងការប្រកួតមិត្តភាពដដែល នៅឆ្នាំ ១៩៦៥ ប្រេស៊ីល​បកមកលុតប៊ែលហ្ស៊ិកវិញ ក្នុងលទ្ធផល ៥-០ ។ បន្តមកឆ្នាំ ១៩៨៨ ក្រុមទាំង២ ជួបគ្នាជាថ្មីម្តងទៀត នាការប្រកួតមិត្តភាព ដដែល ខណ:ពេលនោះ ប្រេស៊ីលយក​ឈ្នះ ប៊ែលហ្ស៊ិក ២-១ ទៀត រហូតដល់ឆ្នាំ ២០០២ ក្នុងព្រឹត្តិការណ៍ World Cup ដែលរៀបចំឡើងក្នុងសហប្រទេស កូរ៉េខាងត្បូង-ជប៉ុន ប្រេស៊ីល នៅតែយកឈ្នះដដែល ក្នុងលទ្ធផល ២-០ ។ តាមរយ:ប្រវត្តិខាងលើនេះ បង្ហាញឲ្យ​ឃើញថា ប្រេស៊ីល ធ្លាប់ឈ្នះ ដល់ទៅ ៣ដង ខណ:ប៊ែលហ្ស៊ិកវិញ ធ្លាប់ឈ្នះ តែម្តងគត់ក្នុងការជួបគ្នា ៤លើកកន្លងមកនេះ ឯការឈ្នះនោះដែរ វាជារឿងអតីតកលដ៍យូរណាស់មកហើយ ។

ដូច្នេះហើយ រង់ចាំមើលថា តើរវាងក្រុមជើងខ្លាំងប្រេស៊ីល និងប៊ែលហ្ស៊ិក មួយណាអាចបន្តឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីឆ្នាំនេះ។

មតិយោបល់