Post News Media ព័ត៌មានកីឡា Paulinho សម្រ...

Paulinho សម្រេចចិត្តចាកចេញពី Barcelona

ខ្សែបម្រើប្រេស៊ីល Paulinho បានសម្រេចចិត្តចាកចេញពីក្រុមយក្សអេស្ប៉ាញ Barcelona ហើយ ដោយសុខចិត្តទៅលេងនៅក្លិបចាស់របស់គេវិញ ឯប្រទេសចិន នារដូវកាលក្រោយនេះ។

បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា កីឡាករដែលក្រុម Barcelona នាំយកពីប្រទេសចិនមកកាលពីរដូវកាលមុន Paulinho នឹងចាកចេញពីក្លិបអេស្ប៉ាញមួយនេះ ត្រឡប់ទៅកាន់ក្លិបចាស់របស់គេ Guangzhou នាលីគកំពូលរបស់ប្រទេសចិនវិញ។ Paulinho មិនបានបង្ហាញហេតុផល​ជាក់លាក់ណាមួយ នៃការចាកចេញពីក្រុម Barcelona ឡើយ​ ក៍ប៉ុន្តែ ទំនងជាក្រុម Barcelona តាមប្រមាញ់កីឡាករតំបន់កណ្តាលមួយចំនួន ជាពិសេសនោះ Paul Pogba ដែលអាចប្រឈមដល់តំណែងរបស់គេ។ ម្យ៉ាងវិញ​ទៀតនោះ Paulinho អស់កុងត្រាជាមួយក្រុម Barcelona ផង ព្រោះថា Barcelona ទិញមកក្នុងរយ:ពេល​១ឆ្នាំប៉ុណ្ណោះ ដោយមិនទាន់មានការតកុងត្រាថ្មី​នៅឡើយទេ។

ដូច្នេះហើយ Paulinho នឹងចាកចេញពីក្រុម Barcelona ទៅកាន់ក្លិបចាស់របស់​គេវិញ Guangzhou នៅក្នុងពេលដ៍ខ្លីខាងមុខនេះ ពោលនៅពេលដែលកុងត្រា​របស់គេបញ្ចប់ជាមួយក្រុម Barcelona ។

Loading...