ព័ត៌មានកីឡា

អ្នកគាំទ្រ Juventus បោះពុម្ភអាវ Ronaldo រួចជាស្រេច

ថ្វីបើមិនទាន់មានការផ្លាស់ប្តូរណាមួយ លេចចេញជាផ្លូវការណ៍ របស់កំពូលខ្សែ​ប្រយុទ្ធលំដាប់ពិភពលោក Cristiano Ronaldo ក្តី ក៍ប៉ុន្តែ សម្រាប់អ្នកគាំទ្រ​របស់ក្រុមសេះបង្កង់អ៊ីតាលីមួយនេះវិញ បានត្រៀមរួចជាស្រចក្នុងការទទួល​កីឡាករ​ឆ្នើមរូបនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា ក្រុមអ្នកគាំទ្រ សេះបង្កង់ Juventus បាននាំគ្នាដង្ហែរអាវដែលបោះពុម្ភឈ្មោះ Ronaldo នៅក្នុងហ្វូងអ្នកគាំទ្ររបស់ពួកគេទាំងអស់ កាលពីម្សិលមិញនេះ។ ការធ្វើបែបនេះ បង្ហាញឲ្យឃើញថា​ ក្រុមអ្នកគាំទ្រ Juventus មានជំនឿចិត្តខ្ពស់ ក្នុងការទទួលបានសមាជិកថ្មី ជាកីឡាករលំដាប់ពិភពលោក ដែលមានក្លិបជាច្រើន​ប្រាថ្នាចង់បាននោះគឺ Cristiano Ronaldo ។ ជាការពិតណាស់ Ronaldo មានវ័យចំណាស់បន្តិចមែន តែកីឡាកររូបនេះ នៅតែល្អ ទាំងកាយសម្បទា និងសមត្ថភាពជាពិសេស គឺការស៊ុតទម្លាយសំណាញ់ទី ដែល Ronaldo នៅតែល្អជាងកីឡាករល្អៗជំនាន់ក្រោយដដែល។

ដូច្នេះហើយ ការបោះពុម្ពអាវ Ronaldo នេះដែរ អ្នកគាំទ្រក្រុមសេះបង្កង់ Juventus ជឿជាក់ថា ក្រុមជើងឯកអ៊ីតាលីរបស់ពួកគេ ច្បាស់ជាទទួលបានកីឡាករដែកល្អបំផុតក្នុងលោកជាក់ជាមិនខាន នាពេលដ៍ខ្លី​ខាងមុខនេះ។

មតិយោបល់