ព័ត៌មានកីឡា

បារាំង រង់ចាំអង់គ្លេស និងក្រូអាត នាវគ្គផ្តាច់ព្រ័ត្រ FIFA World Cup

ក្រុមមាន់គកបារាំង ពិតជាធ្វើបានយ៉ាងល្អ ដោយបន្តឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup ហើយ ក្រោយពីយកឈ្នះក្រុមជើងខ្លាំងប៊ែលហ្ស៊ិក ១-០ យប់មិញនេះ។

ត្រឹមតែ ១គ្រាប់ប៉ុណ្ណោះ របស់ខ្សែការពារស្បែកខ្មៅ Samuel Umtiti នៅតង់ទី ២​​បានធ្វើឲ្យក្រុមជម្រើសជាតិបារាំងសម្រេចមហិច្ចតារបស់ពួកគេ ក្នុងការត្រៀមខ្លួន​ដណ្តើមយកពាន World Cup នៅរុស្ស៊ីឆ្នាំនេះ។ នេះគឺជារឿងដ៍ល្អមួយរបស់បារាំង ដែលមានឱកាសឡើងដល់វគ្គផ្តាច់ព្រ័ត្រ នាព្រឹត្តិការណ៍លំដាប់ពិភពលោកមួយ​នេះ ខណ:បារាំងខកខានជាយូរឆ្នាំណា់មកហើយ។ ជាការពិតណាស់ បារាំងធ្វើឱឫបាន​ល្អបំផុតចុងក្រោយគេ កាលពីឆ្នាំ ១៩៩៨ កាលដែលបារាំងធ្វើជាម្ចាស់ផ្ទះ ដោយបនបំបាក់ប្រេស៊ីល លើកពាន World Cup បន្ទាប់ពីនោះមក បារាំង ធ្វើមិនបានល្អឡើយ បើទោះបីជាសម្បូរកីឡាករល្បីៗជាច្រើនរូបក៍ដោយ។ យ៉ាងណាវិញ សម្រាប់ឆ្នាំនេះវិញ បារាំងមិនមែនជាបារាំងពីមុនឡើយ ពោលគឺពួក​គេ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្រោយពីឆ្លងកាត់ការបំបាក់ក្រុមខ្លាំងៗ ជាច្រើន​នាពេលកន្លងមកនេះ។

ដូច្នេះហើយ ក្រុមជម្រើសជាតិបារាំង ត្រូវឡើងទៅឈរចាំមុន​ នៅវគ្គផ្តាច់ព្រ័ត្រ ដោយរង់ចាំគូប្រជែងរបស់ពួកគេ រវាងអង់គ្លេស និងក្រូអាត ថាមួយណានឹងត្រូវជួបបារាំង នៅវគ្គផ្តាច់ព្រ័ត្រនោះ ខណ:ប៊ែលហ្សិក ក៍រង់ចាំដណ្តើមយកលេខ៣ផងដែរ។

//www.youtube.com/watch?v=8xKWLGibBm4

មតិយោបល់