Post News Media ព័ត៌មានកីឡា Marcelo ទំនងជ...

Marcelo ទំនងជាមកតាម Ronaldo

ថ្វីបើមានសញ្ជាតិខុសគ្នា តែលេងជាមួយគ្នា ក្នុងនាមជាមិត្តរួមក្រុម នៅ Real Madrid ក្តី តែរវាង Cristiano Ronaldo និង Marcelo ត្រូវបានគេមើលឃើញ​ថា កីឡាករទាំង២រូបនេះ គឺជាមិត្តជិតស្និត និងជាមិត្តយល់ចិត្គគ្នាបំផុត ក្នុងអាជីព​បាល់ទាត់។

ក្នុងនោះដែរ បើតាមការចុះផ្សាយរបស់កាសែត AS បានឲ្យដឹងថា ក្រោយពីទទួល​ជោគ​ជ័យ ចុះកុងត្រាផ្លូវការណ៍ ជាមួយកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ក្រុមសេះបង្កង់ Juventus មានគម្រោងនាំយក ខ្សែការពារស្លាបប្រេស៊ីល Marcelo ពីក្រុម Real Madrid ទៀត។ ជាការពិតណាស់ Marcelo គឺជាកីឡា​ករ ដែលលេងបាល់ត្រូវជើងគ្នា ជាមួយ Ronaldo ណាស់ ខណ:កនលងមកនេះ កីឡាករ២រូបនេះ បានធ្វើព្យុះភ្លៀងជាមួយ Real Madrid រហូតទទួលបានជោគ​ជ័យយ៉ាងច្រើន គួរឲ្យកត់សម្គាល់។ ម្យ៉ាងវិញទៀត តាមរយ:ការចាកចេញរបស់ Ronaldo នេះដែរ ទំនងជាមិនអាចធ្វើឲ្យ Marcelo បន្តក្រាញននៀល ជាមួយ Real Madrid ទៀតឡើយ ខណ: Juventus នឹងបើយុទ្ធនារណ៍ តាមប្រមាញ់ Marcelo មកចាប់ដៃគូជាមួយ Ronaldo នៅអ៊ីតាលីទៀត។

ដូច្នេះហើយ ដំណើរចាកចេញរបស់ Cristiano Ronaldo ពី Real Madrid អាចធ្វើឲ្យ Marcelo តាមមកជាមួយដែរ​ ជាពិសេសនោះ នៅពេលដែល Alex Sandro ចាកចេញពី Juventus នោះ ជាពេលដែលសាកសមបំផុត សម្រាប់ Marcelo បន្តចាប់ដៃគូជាមួយ Ranaldo នៅ Juventus ។

Loading...