ព័ត៌មានកីឡា

Ryan Giggs ប្រាប់ Messi ឲ្យដើរតាមគន្លង Ronaldo

គ្រូបង្វឹកក្រុមជម្រើសជាតិវែលលោក Ryan Giggs ពេញចិត្តយ៉ាងខ្លាំងចំពោះ ការចាកចេញរបស់ អតីតមិត្តរួមក្រុមរបស់លោក Cristiano Ronaldo ពីក្រុម Real Madrid ទៅកាន់ Juventus ដែលលោកគិតថា នេះគឺជារឿងដ៍ត្រឹមត្រូវ​មួយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា Ryan Giggs ជឿជាក់ថា Ronaldo នឹងទទួលបានជោគជ័យជាមួយក្លិបថ្មី​របស់​គេទៀត។ ក្នុងនោះដែរបុរសសញ្ជាតិវែលរូបនេះ បានឲ្យដឹងទៀតថា Ronaldo គិតត្រូវក្នុងការស្វែងរកទ្រនុំថ្មី ពោលគឺការផ្លាស់ប្តូរបរិយាកាសក្នុងវិស័យបាល់ទាត់​​ដើម្បីទទួលបានបទពិសោធន៍ និងជោគជ័យជាច្រើនកន្លែង។ យ៉ាងណាវិញ Giggs បានប្រាប់ទៅកាន់ Lionel Messi ដែរថា រូបេគួរធ្វើតាម Ronaldo ពោលផ្លាស់ប្តូរ​ក្លិបថ្មី មិនគួណាបញ្ចប់អាជីពតែក្លិបមួយបែបនេះឡើយ ព្រោះថា ការនៅមួយកន្លែង មិនប្រសើរដូចការចេះបត់បែនគ្រប់កាល:ទេស:ឡើយ។

Giggs បាននិយាយទៀត​ថា Messi ពិតជាកីឡាករល្អបំផុតក្នុងពិភពលោក នាពេលបច្ចុប្បន្ននេះ តែគ្រប់គ្នា​គិតថា Messi បន្តក្រាញជាមួយ Barcelona ដើម្បីរក្សាប្រជាប្រិយភាព ព្រោះខ្លាចការទៅលេងក្លិបថ្មី មិនដូចក្លិបចាស់។ ក៍ប៉ុន្តែ ប្រសិនបើ Messi ចាកចេញពី Barcelona រកក្លិបថ្មី ដើម្បីផ្លាស់ប្តូរបទពិសោធន៍នោះ ច្បាស់ណាស់ Lionel Messi​ នឹងទទួលបានជោគជ័យ ច្រើនជាងមុន។

ដូច្នេះហើយ Ryan Giggs មានបំណងចង់ឲ្យ Lionel Messi ចាកចេញពីក្រុម Barcelona ទៅរកទ្រនុំថ្មី ដោយយកគំរូតាម Ronaldo ដើម្បីឈរលើជំហានថ្មី​មួយទៀត។

មតិយោបល់