Post News Media ព័ត៌មានកីឡា Real Madrid ឈ...

Real Madrid ឈានដល់កិច្ចព្រមព្រៀងនាំយក Neymar ក្នុងតម្លៃកប់ពពក

បន្ទាប់ពីលក់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ឲ្យក្រុម Juventus រួចមក​នៅពេលនេះ ក្រុមអធិរាជស Real Madrid ឈានដល់ការព្រមព្រៀងនាំយកខ្សែ​ប្រយុទ្ធប្រេស៊ីល Neymar មកកាន់ Bernabeu ហើយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Breaking News បានឲ្យដឹងថា Real Madrid នឹងទទួលបាន Neymar ក្នុងពេលឆាប់ៗនេះ ក្រោយពីការចរចារ​ឈានដល់ការព្រមព្រៀងទាំងសងខាងរួចមក។ ក្នុងនោះដែរ Real Madrid បានត្រៀម ទឹកប្រាក់បំបែកកំណត់ត្រា ក្នុងការទិញយក Neymar ពីក្រុម Paris Saint Germain ពោលតម្លៃរហូតដល់ទៅ ៣៣០លានអឺរ៉ូ ដែលជាតម្លៃថ្លៃបំផុត​មួយនាពេលបច្ចុប្បន្ននេះ។ មិនតែប៉ុណ្ណោះ Neymar នឹងទទួលប្រាក់ឈ្នួល ក្នុងមួយឆ្នាំរហូតដល់ទៅ ៤១លានអឺរ៉ូ ដោយមិនទាន់កាត់ពន្ធចេញនៅឡើយ ដែលនេះបង្ហាញឲ្យឃើញថា​ Neymar នៅតែមានតម្លៃខ្លួនកប់ពពកដដែល។

ដូច្នេះហើយ ក្រោយពីការចាកចេញ របស់ Cristiano Ronaldo ក្រុម Real Madrid នឹងទិញយក Neymar មកជំនួសតំណែងនេះវិញ ក្នុងពេលដ៍ខ្លីខាង​មុខ​នេះ។

Loading...