ព័ត៌មានកីឡា

មកទស្សនាក្រុម Everton ទៅលុតក្រុម Irdning ចាស់ដៃ ២២-០ ខាងក្រោមនេះទាំងគ្នា

នេះពិតជាការប្រកួតមិនធម្មតាឡើយ ដែលក្រុមជើងខ្លាំងនៅលីគកំពូលអង់គ្លេស​ Everton បានទៅលុតក្រុមក្នុងប្រទេសអូទ្រីស ក្នុងលទ្ធផលយ៉ាងចាស់ដៃ ២២-០ នាការប្រកួតមិត្តភាព យប់មិញនេះ។

វាមិនមែនជារឿងងាយស្រួលឡើយ ដែលក្រុមមួយអាចស៊ុតបញ្ចូលទី ទៅលើគូ​ប្រកួតច្រើនគ្រាប់ ពោលដល់ទៅ ២២គ្រាប់ ហើយមិនឲ្យគូប្រកួតតដៃវិញបាន សូម្បីតែ១គ្រាប់។ ជាក់ស្តែងណាស់ ក្រុម Everton បានយកឈ្នះលើក្រុមម្ចាស់​ផ្ទះអូទ្រីស Irdning ក្នុងលទ្ធផល ២២-០ ខណ: ២២គ្រាប់នេះដែរ មានកីឡាករខ្លះអាចរកបានដល់ទៅ ៤គ្រាប់​ ខ្លះទៀតបាន ៣គ្រាប់ ២គ្រាប់ និង ១គ្រាប់ ហើយក៍មានគ្រាប់បាល់ស៊ុតចូលទីខ្លួនឯងរបស់ក្រុម Irdning ផងដែរ។

ខាងក្រោមនេះជាវីដេអូ គ្រាប់បាល់ទាំង ២២គ្រាប់របស់ក្រុម Everton ដែលស៊ុតបញ្ចូលទីលើក្រុម Irdning តោះ! មកទស្សនាទាំងអស់គ្នា៖

មតិយោបល់