ព័ត៌មានកីឡា

Pogba៖ បារាំងមិនឲ្យភ្លាត់ដូច Euro ឡើយ

ខ្សែបម្រើស្បែកខ្មៅ របស់ក្រុមបីសាចក្រហម Manchester United កីឡាករ Paul Pogba មានជំនឿចិត្តខ្ពស់ថា បារាំងនឹងឈ្នះពាន World Cup នៅរុស្ស៊ីឆ្នាំ​នេះ ខណ:ក្រូអាតមិនមែនជាឧបសគ្គធំឡើយ។

ការប្រឈមមុខគ្នាជាមួយក្រុមក្រូអាត​ នៅវគ្គផ្តាច់ព្រ័ត្រ ថ្វីបើជាការប្រកួតដ៍សំខាន់​ក្តី តែសម្រាប់ក្រុមមាន់គកបារាំង ហាក់មិនសូវព្រួយដូចជួបក្រុមផ្សងឡើយ ជាពិសេសអង់គ្លេស និងប៊ែលហ្ស៊ិក។ ក្នុងនោះដែរ ខ្សែបម្រើដ៍ឆ្នើម Paul Pogba បានឲ្យដឹងមុនការប្រកួតថា៖ បារាំង នឹងមិនធ្វើឲ្យភ្លាត់ដូចកាលពីព្រឹត្តិការណ៍ Euro ឡើយ​ ដែលកាលណោះ ភ្លាត់ចាញ់ក្រុមពរទុយហ្គាលម ១-០ ធ្វើឲ្យរបូតពាន។ Pogba បានឲ្យដឹងទៀតថា៖ យើងបានត្រៀមខ្លួនរួចហើយ សម្រាប់ការប្រកួតនេះ ក្រូអាត មិនអាចបន្តក្តីសុបិនរបស់ពួកគេទៀតឡើយ យើងនឹងបញ្ឈប់ក្តីសុបិនរបស់​ពួកគេត្រឹមនេះ។ ជាការពិតណាស់ បារាំងសម្បូរកីឡាករមានគុណភាពច្រើន ទាំងយុវជន​ និងកីឡាករចាស់ៗ ដែលសុទ្ធសឹងកំពុងមានប្រជាប្រិយភាព និងមាន​ទេពកោសល្យល្អ ខណ:ក្រូអាតវិញ កីឡាករល្អៗ មានវ័យជ្រេទៅហើយ ចំណែកយុ​វជនមិនសូវមាន ឡើយ ដែលនេះគឺជាចំណុចដែលបារាំង ខ្លាំងជាងក្រូអាត។

ដូច្នេះហើយ ខ្សែបម្រើស្បែកខ្មៅ Paul Pogba មានក្តីសង្ឃឹមថា ក្រុមជម្រើសជាតិបារាំង មិនមែនជាបារាំងពីមុនឡើយ ពោលបារាំងនឹងឈ្នះពាន World Cup ឆ្នាំនេះ។

មតិយោបល់