ព័ត៌មានកីឡា

តោះ! មកដឹងកីឡាកររូបណាខ្លះ ដែលឈ្នះពានរង្វាន់ក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ី

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលរៀបចំឡើងក្នុងប្រទេសរុស្ស៊ី បានឈាន​ដល់ការរកឃើញម្ចាស់ជើងឯកពិតប្រាកដ ហើយ ខណ:ក្រុមជម្រើសជាតិបារាំង គឺ​ជាម្ចាស់ជើងឯកក្នងព្រឹត្តិការណ៍នេះ ក្រោយពីយកឈ្នះក្រូអាត ក្នុងលទ្ធល ៤-២ នាវគ្គផ្តាច់ព្រ័ត្រ។

យ៉ាងណាវិញ ក្រៅពីបារាំង ដែលបានក្លាយជាជើងឯក World Cup នោះ ក្រឡេកមើលពានរង្វាន់ផ្ទាល់ខ្លួនវិញ មានកីឡាករមួយចំនួន ដែលបានឈ្នះក្នុង​ព្រឹត្តិការណ៍នេះផងដែរ។ ក្នុងនោះដែរ​ ពានរង្វាន់ បាល់មាស ឬកីឡាករល្អប្រចាំព្រឹត្តិការណ៍ World Cup បានទៅលើខ្សែបម្រើឆ្នើម Luka Modric របស់ក្រុមជម្រើសជាតិក្រូអាត។ ថ្វីបើ Modric មិនអាចជួយក្រូអាតឈ្នះ​ពានក្តី តែតាមរយ:ការដឹកនាំជម្រើសជាតិឡើងវគ្គផ្តាច់ព្រ័ត្រនេះដែរ បានធ្វើឲ្យ Modric ឈ្នះពាន Best Player Award ។

ចំណែកស្បែកជើងមាសវិញ បានទៅលើខ្សែប្រយុទ្អធអង់គ្លេស Harry Kane ស៊ុតបាន ៦គ្រាប់ ខណ:គូប្រជែង​របស់គេ Antoine Griezmann, Romelu Lukaku, Kylian Mbappe និង Cristiano Ronaldo ស៊ុតបានត្រឹម ៤គ្រាប់ប៉ុណ្ណោះ។ អ្នកចាំទី Thibaut Courtios របស់ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក បានឈ្នះស្រោមដៃមាស ពីព្រឹត្តិការណ៍ World Cup នេះដែរ បន្ទាប់ពីជួយ ប៊ែលហ្ស៊ិក​ ទទួលបានចំណាត់​ថ្នាក់លេខ៣ ដោយរក្សាសំណាញ់ទីបានល្អជាងគេបំផុត។

អ្វីដែលគួរឲ្យចាប់​អារម្មណ៍នោះគឺ Kylian Mbappe បានក្លាយជាកីឡាករវ័យក្មេងបារាំងឈ្នះពាន Youngest Player Award បន្ទាប់ពីកីឡាកររបស់ក្រុម Paris Saint Germain រូបនេះ បង្ហាញខ្លួនយ៉ាងល្អ និងស៊ុតបាន ៤គ្រាប់នៅ World Cup ស្របពេលដែលអេស្ប៉ាញ ដែលធ្លាក់តាំងពីវគ្គ ១៦ក្រុម ឈ្នះជាក្រុម Fair Play ប្រចាំព្រឹត្តិការណ៍ផងដែរ។

មតិយោបល់