ព័ត៌មានកីឡា

ជប៉ុន កំពុងទាក់ទងតាបារាំង

សហព័ន្ធបាល់ទាត់ប្រទេសជប៉ុន កំពុងតែត្រៀមផ្លាស់ប្តូរគ្រូបង្វឹកក្រុមជម្រើសថ្មី​ទៀតហើយ ខណ:ប្រទេសនៅតំបន់អាស៊ីមួយនេះ កំពុងចរចារជាមួយអតីតគ្រូ​បង្វឹកដ៍ឆ្នើមមួយរូប ដែលធ្លាប់ដឹកនាំនៅក្របខណ្ឌ Premier League របស់​អង់គ្លេស។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុមបាល់​ទាត់ជម្រើសជាតិជប៉ុន នឹងធ្វើការផ្លាស់ប្តូរគរូបង្វឹកថ្មី ដើម្បីពង្រឹងជប៉ុនឲ្យ​ទទួល​បាន​ជោគជ័យច្រើនជាងពេលបច្ចុប្បន្ននេះ។ ក្នងនោះដែរ ជប៉ុនកំពុងតែទាក់ទងលោក Arsene Wenger អតីតគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ Arsenal ឲ្យដឹកនាំជម្រើស​ជាតិជប៉ុន ខណ:ការចរចារកំពុងតែចាប់ផ្តើមឡើង។ លោក Arsene Wenger ធ្លាប់មានបទពិសោធន៍ ក្នងារដឹកនាំក្រុមនៅជប៉ុន កាលពីអតីតកាល មុនផ្លាស់ទៅ​ដឹកនាំក្រុមកាំភ្លើងធំ Arsenal ដោយទទួលបានជោគជ័យគួរសម។ តាមរយ:បទពិសោធន៍ និងភាពល្បីល្បាញរបស់តាបារាំងរូបនេះ បើសិនជា​លោក​ពិតជាក្លាយជាគ្រូបង្វឹកថ្មីរបស់ជប៉ុនមែននោះ ក្រុមសាំម៉ូរ៉ៃអាស៊ីមួយនេះ ច្បាស់ណាស់នឹងមានភាពរីកចម្រើនជាងមុនជាក់ជាមិនខាន។

ដូច្នេះហើយ សហព័ន្ធបាល់ទាត់របស់ប្រទេសជប៉ុន ត្រូវតែព្យាយាមបន្តិច ប្រសិនបើពួកគេចង់បានលោក Arsene Wenger មកដឹកនាំក្រុមជម្រើសជាតិ​ជប៉ុន ខណ:លោក Wenger នៅទំនេរមិនទាន់សម្រេចចិត្តទៅដឹកនាំក្រុមណា​មួយ​នៅឡើយនោះ។

មតិយោបល់