ព័ត៌មានកីឡា

Fabinho ណែនាំ Mbappe ឲ្យផ្លាស់មកកាន់ Anfield

បន្ទាប់ពីផ្លាស់មកកាន់ក្រុមហង្សក្រហម Liverpool រួចមកខ្សែបម្រើប្រេស៊ីល Fabinho កំពុងតែព្យាយាមណែនាំអតីតមិត្តរួមក្រុមរបស់គេ ឲ្យមកកាន់ Anfield ជាមួយនឹងរូបគេដែរ។

បើតាមការចុះផ្សាយរបស់ Don Balon បានឲ្យដឹងថា ខ្សែបម្រើប្រេស៊ីល Fabinho មានបំណងចង់ឲ្យខ្សែប្រយុទ្ធវ័យក្មេងបារាំង Kylian Mbappe ផ្លាស់មកកាន់ក្រុមហង្សក្រហម Liverpool ។ ជាក់ស្តែងណាស់ Fabinho បានក្លាយជាសមាជិករបស់ក្រុម Liverpool ហើយ ក្រោយពីផ្ទេរចេញពីក្រុម AS Monaco នារដូវក្តៅនេះ ខណ:កីឡាករ​ដ៍ឆ្នើមរូបនេះ កំពុងតែណែនាំ Mbappe ឲ្យមកកាន់ទ្រនុំថ្មីជាមួយខ្លួន។ ជាការពិត Fabinho និង Mbappe ធ្លាប់ជាមិត្តរួម​ក្រុមជាមួយគ្នា កាលពីលេងនៅ Monaco ស្របពេលដែលពេលនេះ Fabinho ចង់ឲ្យ ពួកគេទាំងពីរក្លាយជាដៃគូនឹងគ្នាម្តងទៀត នៅអង់គ្លេស។

ដូច្នេះហើយ ប្រសិនបើ Fabinho អាចបញ្ចុះបញ្ចូល Kylian Mbappe ឲ្យផ្លាស់មកកាន់ ក្រុមហង្សក្រហម Liverpool បានមែននោះ នោះពីតជារឿងដ៍ល្អ​មួយសម្រាប់ក្រុមជើងឯករង Champion League មួយនេះ។

មតិយោបល់