ព័ត៌មានកីឡា

PSG មិនសង្ឃឹមក្នុងការរារាំង Neymar ទៀតទេ

ការព្យាយាមរក្សាទុកខ្សែប្រយុទ្ធប្រេស៊ីល Neymar កុំឲ្យចាកចេញពី League1 របស់ក្រុម Paris Saint Germain ប្រហែលជាមិនអាចទៅរួចឡើយ ព្រោះថា​ Neymar កំពុងតែចាប់អារម្មណ៍ ចង់ផ្លាស់ទៅកាន់ក្រុម Real Madrid យ៉ាងខ្លាំង។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Le France ពីប្រទេសបារាំងបានឲ្យ​ដឹងថា Neymar អាចនឹងដើរចេញពីក្រុម Paris Saint Germain នារដូវក្តៅនេះ ក្រោយពីក្រុមអធិរាជស Real Madrid បន្តតាមប្រមាញ់កីឡាកររូបនេះ។ Neymar ថ្វីបើមិនអាចជួយក្រុមជម្រើសជាតិប្រេស៊ីល ឲ្យឈ្នះពាន World Cup ក្តី តែទម្រង់លេងយ៉ាងល្អ បូករួមនឹងប្រជាប្រិយភាព ល្បីល្បាញរបស់កីឡាក​រប្រេស៊ីលរូបនេះ បានធ្វើឲ្យក្រុម Real Madrid ចង់បានយ៉ាងខ្លាំង។ អ្វីដែលគួរឲ្យ​កត់សម្គាល់នោះ Real Madrid ក្រោយការចាកចេញរបស់ Cristiano Ronaldo ពួកគេត្រូវការកីឡាករមកជំនួសតំណែងនេះ ខណ: Neymar គឺជា​កីឡាករតែម្នាក់គត់​ ដែលសាកសមបំផុតក្នុងការជំនួសតំណែងរបស់ Ronaldo។

ដូច្នេះហើយ ការចំណាយ ២២២លានអឺរ៉ូ កាលពីរដូវក្តៅមុនរបស់ក្រុម Paris Saint Germain នឹងចំណេញកប់ក្តោង ព្រោះថា Real Madrid នឹងឲ្យតម្លៃ​ខ្ពស់​ជាងនេះ ដើម្បីទិញយក Neymar ពីក្លិបជើងឯកបារាំងនេះវិញ។

មតិយោបល់