ព័ត៌មានកីឡា

Messi និង Ronaldo មិនទាន់ចូលនិវត្តន៍ឡើយ ចឹងកុំទាន់អាលថា

បន្ទាប់ពីឈ្នះពាន World Cup រួចមកខ្សែប្រយុទ្ធវ័យក្មេងបារាំង Kylian Mbappe បានក្លាយជាកីឡាករវ័យក្មេងមួយរូបកំពុងតែទទួលបានប្រជាប្រិយភាព​យ៉ាងខ្លាំងក្លា នាពេលបច្ចុប្បន្ននេះ។

យ៉ាងណាវិញ បើតាមសារពត៌មាន ESPN reports បានចុះផ្សាយថា Pual Pogba បានសរសើរមិត្តរួមក្រុមជម្រើសជាតិ Kylian Mbappe ជាកីឡាករល្អ​ជាងគេបំផុតលើពិភពលោក នាពេលបច្ចុប្បន្ននេះ។ Pogba បានឲយដឹងថា៖ មនុស្សគ្រប់គ្នាតែងតែសម្លឹងឃើញ Lionel Messi និង Cristiano Ronaldo ជាកីឡាករល្អបំផុត ហើយមិនមានកីឡាកររូបណាល្អដូចឡើយ ក៍ប៉ុន្តែអ្នកគ្រប់គ្នា​ភ្លេចមើលមនុស្សម្នាក់នោះ គឺ Mbappe រូបគេទើបជាកីឡាករល្អបំផុត នាពេល​បច្ចុប្បន្ននេះ។ ជាការពិតណាស់ Mbappe ទើបតែមានអាយុ ១៩ឆ្នាំប៉ុណ្ណោះ តែយុវជនបារាំងឆ្នើមរូបនេះ បង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ World Cup ជួយបារាំងឈ្នះពាន រួមខ្លួនឯងផ្ទាល់ឈ្នះពានកីឡាករវ័យក្មេងល្អជាងគេផងដែរ។

ដូច្នេះហើយ តាមរយ:ហេតុផលខាលើនេះ Paul Pogba ជឿជាក់ថា Kylian Mbappe ទើបជាកីឡាករល្អៗបំផុតក្នុងពិភពលោក​ នាពេលបច្ចុប្បន្ននេះ មិនមែន Messi និង Ronaldo ឡើយ ព្រោះថាត្រឹមវ័យដូចគ្នានេះ កីឡាករទាំង២រូបខាងលើមិនទាន់ជោគជ័យដូច Mbappe ឡើយ។

មតិយោបល់