ព័ត៌មានកីឡា

Barcelona រងការបដិសេធជាលើកទី៣

ក្នុងការតាមប្រមាញ់ ខ្សែបម្រើប្រយុទ្ធប្រេស៊ីល Willian មិនមែនជារឿងងាយស្រួល​ឡើយសម្រាប់ក្រុមជើងឯកអេស្ប៉ាញ Barcelona ដោយពួកគេបន្តរងការ បដិសេធ បដិសេធពីក្រុមតោខៀវ Chelsea រហូត។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរស់ Sky Sports បានឲ្យដឹងថា ក្រុមតោខៀវ Chelsea បានបដិសេធជាលើកទី៣ ក្នុងការលក់ Willian ឲ្យ​ក្រុម Barcelona ក្នងតម្លៃ ៥៥លនផោន។ Willian ពិតជាទទួលបានការចាប់អារម្មណ៍​យ៉ាងខ្លាំងពីសំណាក់ក្រុម Barcelona ព្រោះថាកីឡាកររូបនេះ ពូកែញ៉ាក់បាល់ និងអូសបាល់បង្កគ្រោះថ្នាក់នៅមុខទីលានរបស់គូប្រកួត។ ក៍ប៉ុន្តែ Chelsea ហាក់មិនចង់លក់កីឡាករប្រេស៊ីលរូបនេះឡើយ ដោយចង់រក្សាទុក ដើម្បីពង្រឹងក្លិប​ឲ្យរឹងមាំ នៅតំបន់ខាងលើ ពោលពួកគេចង់ទទួលបានលទ្ធផលល្អប្រសើរនៅរដូវ​កាលក្រោយ។ ថ្វីបើយ៉ាងនេះក្តី ក្រុម Barcelona ច្បាស់ជាមិនរុញរា ក្នុងការតាម​ប្រមាញ់ Willian ឡើយ ពួកគេនឹងបន្តតាមទិញ បន្តទៀត ខណ:ការបដិសេធ​៣លើកនេះ Barca ធ្លាប់ឆ្លងកាត់តាំងពី តាមទិញ Philippe Coutinho ពី Liverpool តែពួកគេនៅតែជោគជ័យដដែល។

ដូច្នេះហើយ ក្រុម Barcelona ថ្វីបើរងការបដិសេធពីក្រុម Chelsea ៣លើក​ក្នុងការទិញយក Willian តម្លៃ ៥៥លានផោន តែពួកគេនឹងរក្សាគោលជំហរទិញ កីឡាករប្រេស៊ីលរូបនេះបន្តទៀត។

មតិយោបល់