ព័ត៌មានកីឡា

Salah វិលចូលទីលានវិញ នៅតែល្អ

ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah នៅតែល្អ ក្នុងការបង្ហាញខ្លួនឲ្យក្រុម​ហង្សក្រហម Liverpool សារជាថ្មីម្តងទៀត ក្នុងជំនួបមិត្តភាពអន្តរជាតិ International Champion Cup ជាមួយក្រុម Manchester City ។

ថ្វីបើមិនអាចជួអេហ្ស៊ីបឆ្លងផុតវគ្គចែកពូល World Cup ក្តី តែម្ចាស់ស្បែកជើង​មាស Premier League រដូវកាលមុន Mohamed Salah នៅតែជាកម្លាំងប្រយុទ្ធដ៍សំខាន់របស់ក្រុមហង្សក្រហម Liverpool ដដែល។ ជាក់ស្តែងណាស់ Salah បានស៊ុតគ្រាប់ដំបូងឲ្យ Livepool ក្នងការបង្ហាញខ្លួន​លើកដំបូងដូចគ្នា សម្រាប់ការប្រកួតមុនបើករដូវកាលនេះ ក្នុងជំនួបយកឈ្នះ Manchester City ២-១ ។

តាមរយ:ការរកគ្រាប់នេះ បង្ហាញឲ្យឃើញថា Salah នៅតែជាកីឡាកររកគ្រាប់បាល់យ៉ាងល្អសម្រាប់ក្រុម Liverpool ដដែល ខណ:រដូវកាលថ្មីនេះ Salah ទំនងជាធ្វើបានប្រសើរជាងរដូវកាលមុនក៍ថាបាន។ គួរបញ្ជាក់ផងដែរថា Mohamed Salah ក៍ស្ថិតក្នុងបញ្ជី ១០នាក់ចុងក្រោយ​ប្រជែងពាន Balon D’Or ផងដែរ ប្រសិនបើដើមរដូវកាលនេះ កីឡាករអេហ្ស៊ីប​រូប​នេះនៅតែធ្វើបានល្អទៀត រូបគេមានរំពឹងច្រើន ក្នុងការឈ្នះពាននេះ។

ដូច្នេះហើយ ខ្សែប្រយុទ្ធ Mohamed Salah នៅតែជាក្តីរំពឹងរបស់ក្រុមហង្ស​ក្រហម Liverpool ក្នុងការធ្វើព្យុះធ្វើភ្លៀង ដើម្បីមហិច្ចតាឈ្នះពាន នៅរដូវកាលថ្មី​នេះ។

//www.youtube.com/watch?v=a4UWahI61GI

មតិយោបល់