ព័ត៌មានកីឡា

ស្ងាត់ៗ Real Madrid ចុះកុងត្រាជាមួយអ្នកចាំទីវ័យ១៩ឆ្នាំអ៊ុយក្រែន

ក្រុមអធិរាជស Real Madrid ពិជាធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីពួកគេសម្រេចចិត្តចុះកុងត្រាជាមួយអ្នកចាំទីវ័យក្មេងមួយរូបរបស់​អ៊ុយក្រែន Andriy Lunin ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា Real Madrid បានបង្ហាញខ្លួនអ្នកចាំទីចំណូលថ្មីរបស់ពួកគេហើយ គឺ Andriy Lunin ដែលអ្នកចាំទីរូបនេះ មានវ័យទើប ១៩ឆ្នាំប៉ុណ្ណោះ។ Lunin ត្រូវបានក្រុម Real Madrid ទិញពីក្រុម Zurya Luhansk ពីលីគកំពូលរបស់ប្រទេសអ៊ុយក្រែន ក្នងតម្លៃត្រឹមតែ ១៤លានអឺរ៉ូប៉ុណ្ណោះ។ តាមរយ:ការទិញអ្នកចាំទីវ័យក្មេងនេះដែរ បង្ហាញឲ្យឃើញថា Real Madrid នឹងមិនទិញម្ចាស់ស្រោមដៃមាស Thibaut Courtios ទៀតឡើយ ព្រោះថា ក្លិបមានអ្នកចាំទីគ្រប់គ្រាន់ហើយ ពោល​ Keylor Navas, Kiko Casilla និង Andriy Lunin ។

ដូច្នេះហើយ ក្រុមអធិរាជស Real Madrid បានបង្ហាញខ្លួនជាផ្លូវការណ៍ អ្នកចាំទី​ចំណូលថ្មីរបស់ពួកគេ Andriy Lunin ដែលជាយុវជនវ័យក្មេងយ៉ាងល្អ នាពេលបច្ចុប្បន្ននេះ។

មតិយោបល់