ព័ត៌មានកីឡា

Ronaldo ត្រូវតុលាការអេស្ប៉ាញ សម្រេចឲ្យជាប់ពន្ធធនាគា ២ឆ្នាំ ឬបង់ប្រាក់ចំនួន១៩លានអឺរ៉ូ

ថ្វីបើត្រូវផ្លាស់ទៅកាន់ក្រុមបាល់ទាត់សេះបង្កង់ Juventus មែនក្តី តែតុលាការអេស្ប៉ាញ នៅតែបន្តតាមប្រមាញ់កីឡាករអន្តរជាតិពរទុយហ្គាល់រូបនេះ​ដដែល ពាក់ព័ន្ធទៅនឹងលុយគេចពន្ធ របស់ Ronaldo ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។

ជាក់ស្តែងណាស់ បើតាមការចុះផ្សយរបស់សារពត៌មាន The Goal បានឲ្យដឹងថា ព្រះរាជអាជ្ញាអេស្ប៉ាញ បានសម្រេចផ្កោលទោស Cristiano Rnaldo ឲ្យជាប់ពន្ធ​ធនាគារយ:ពេល ២ឆ្នាំ ដោយសារបញ្ហាចំណូលគេចពន្ធរបស់កីឡាកររូបនេះ នាពេលកន្លងមក។ ក្នុងនោះដែរ ដើម្បីបន្តនៅក្រៅឃុំបាននោះ Ronaldo ត្រូវបង់ប្រាក់ប្រមាណជា ១៩លានអឺរ៉ូ ស្មើនឹងជាង ២២លានដុល្លាអាមេរិក ទើបមិន​នៅក្រៅឃុំបាន។ នេះមិនមែនជាលើកទី១ឡើយសម្រាប់ Ronaldo ដែលប្រឈមមុខបញ្ហានេះ រូបគេធ្លាប់ប្រឈមតាំងពីជាសមាជិករបស់ក្រុម Real Madrid ម្លេះ រហូតចាកចេញហើយនោះ នៅតែមិនអាចគេចផុតពីបញ្ហានេះ​ដដែល។ គួរបញ្ជាក់ផងដែរថា បញ្ហាគេចពន្ធនេះ មិនមែនមានតែ Ronaldo នោះទេ សូម្បីតែ Lionel Messi កាលពីឆ្នាំមុន ក៍ត្រូវព្រះរាជអាជ្ញាអេស្ប៉ាញ កត់ទោសរយ:ពេលជិត ២ឆ្នាំដូចគ្នា ហើយបង់ប្រាក់ដើម្បីនៅក្រៅឃុំដែរ។

ដូច្នេះហើយ Cristiano Ronaldo ត្រូវប្រឈមមុខនឹងការជាប់ពន្ធធនាគា រយ:ពេល២ឆ្នាំ ឬត្រូបង់ប្រាក់ ១៩លានអឺរ៉ូ ដល់រដ្ឋាភិបាលអេស្ប៉ាញ ពាក់ព័ន្ធនឹង​ការគេចពន្ធចំណូលរបស់រូបគេកន្លងមកនេះ។

មតិយោបល់