ព័ត៌មានកីឡា

បង្ហាញខ្លួនលើកដំបូង Ronaldo ស៊ុតបាន១គ្រាប់ឲ្យក្លិបថ្មី

នេះពិតជាកំពូលខ្សែប្រយុទ្ធដ៍ល្អមែន ដែលមានវត្តមាននៅក្លិបណាមួយនោះ តែងតែរកគ្រាប់បាល់ឲ្យក្លិបបានរហូត ពោលតាំងពីក្មេងរហូតមានវ័យកាន់តែជ្រ នៅតែពូកែដដែល។

ជាក់ស្តែងណាស់ Cristiano Ronaldo បានរកគ្រាប់បាល់ដំបូងឲ្យក្រុមសេះ​បង្កង់ Juventus ហើយ ក្នុងការបង្ហាញខ្លួនដំបូង នាជំនួបមិត្តភាពបែបប្រពៃណី​រវាងក្រុម Juventus A និង Juventus B ។ Ronaldo គឺជាអ្នករកគ្រាប់បាល់​បើកឆាកមុនគេឲ្យ Juventus ក្នុងចំណោម ៥គ្រាប់ដែលយកឈ្នះលើក្រុម Juventus B ។

ការប្រកួតនេះ លេងមិនចប់ ៩០នាទីឡើយ ពោលលេងត្រឹម ៧០នាទីប៉ុណ្ណោះ អ្នកគាំទ្រនាំគ្នារត់ចូលក្នុងទីលាន ដែលនេះគឺជាប្រពៃណី នៃការ​ប្រកួតនេះ។ យ៉ាងណាក៍ដោយ Ronaldo ពិតជាមិនធ្វើឲ្យអ្នកគាំទ្ររបស់រូបគេ​ខកបំណងឡើយ ខណ:កីឡាករវ័យ៣៣ឆ្នាំរូបនេះ នៅតែជារតារាស៊ុតរបស់ក្លិប​ដដែល។

ដូច្នេះហើយ កំពូលខ្សែប្រយុទ្ធអន្តរជាតិពរទុយហ្គាល់ Cristiano Ronaldo បង្ហាញខ្លួនលើកដំបូងឲ្យក្រុមសេះបង្កង់ Juventus រកបាន១គ្រាប់ ពោលជាគ្រាប់​បាល់ដំបូងនៅក្លិបថ្មីរបស់គេ។

//www.youtube.com/watch?v=eh_JWFhN-wE

មតិយោបល់