ព័ត៌មានកីឡា

Neymar នៅតែជាតួឯករបស់ PSG

ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar នៅតែជាអ្នករកគ្រាប់បាល់របស់ក្រុម Paris Saint Germain ដដែល ពោលកីឡាកររូបនេះ ស៊ុតបាន១គ្រាប់​ឲ្យក្លិប​ជើងឯកបារាំង ក្នងការយកឈ្នះក្រុម Caen ៣-០ ។

ថ្វីបើព្រឹត្តិការណ៍ World Cup កន្លងមកនេះ Neymar មិនអាចជួយក្រុមជម្រើស​ជាតិប្រេស៊ីលឲ្យឈ្នះពាន រួមទាំងទើបជាពីរបួសមិនបានប៉ុន្មានក្តី Neymar នៅតែជាអ្នកសម្រេចទីបានយ៉ាងល្អដដែល។ ជាក់ស្តែងណាស់ ១គ្រាបយប់មិញ​នេះ គឺជាគ្រាប់បាល់ដំបូង​សម្រាប់រដូវកាលថ្មីនេះ របស់ Neymar សម្រាប់ក្រុម Paris Saint Germain ផងដែរ។

ម្យ៉ាងវិញទៀតនោះ រដូវកាលនេះ Neymar ត្រូវតែប្រឹងឲ្យអស់លទ្ធភាព ប្រសិនបើចង់ឈ្នះពាន Balon D’Or រដូវកលក្រោយ ព្រោះថា បច្ចុប្បន្ននេះ ប្រជាប្រិយភាព របស់កីឡាករប្រេស៊ីលរូបនេះថមថយយ៉ាង​ខ្លាំង ដែលតម្រូវឲ្យ Neymar ត្រូវតែធ្វើយ៉ាងណាស៊ុតឲ្យបានច្រើនគ្រាប់ និងជួយ Paris Sanit Germain ឲ្យឈ្នះពានក្នុងស្រុក និង Champion League ។

ដូច្នេះហើយ Neymar គឺជាកីឡាករសំខាន់បំផុតរបស់ក្រុម Paris Saint Germain ខណ:រដូវកលថ្មីនេះ Neymar នឹងមានអ្វីប្លែកៗ និងល្អប្រសើរ​ដល់​ក្រុមជើងឯកបារាំងនេះ ជាក់ជាមិនខាន។

//www.youtube.com/watch?v=8MTD4L36gyY

មតិយោបល់