ព័ត៌មានកីឡា

Ronaldo សរសើរ Alex Sandro លេងល្អមិនចាញ់ Marcelo

គ្រាន់តែលេងជាមួយគ្នាទើបបាន១ប្រកួតសោះ Cristiano Ronaldo បានស្ងើចសរសើរដល់ មិត្តរួមក្រុមថ្មីម្នាក់ ថាលេងល្អមិនចាញ់អតីតមិត្តរួមនៅ Real Madrid កីឡាករ Marcelo ឡើយ។

ការរកគ្រាប់ដំបូងឲ្យក្រុមសេះបង្កង់ Juventus ពិតជារឿងដ៍ល្អមួយ សម្រាប់ Ronaldo ក្នុងការផ្តល់កាដូដល់អ្នកគាំទ្រ ដែលទន្ទឹងរង់ចាំទស្សនា វត្តមានរបស់​រូប​គេក្នុងទីលាន។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ​ Ronaldo បានសរសើរ Alex Sandro ថាជាកីឡាកររហ័សរហួន មានល្បឿនលឿន និងពូកែបោះបាល់​មិនចាញ់ Marcelo ប៉ុន្មានឡើយ។

Ronaldo បានបន្ថែមទៀតថា៖ ការមកកាន់ Juventus នឹងមិនធ្វើឲ្យរូបគេពិបាកឡើយ ពោល Alex Sandro ច្បាស់ជាដៃគូ​ល្អថ្មីរបស់រូបគេ ពោលជាអ្នកបញ្ជូនបាល់យ៉ាងល្អ ដើម្បីឲ្យខ្លួនគេផ្ទាល់ទទួលបាន​ជោគជ័យនៅទីនេះ ដែលមិនខុសពីនៅ Real Madrid មាន Marcelo ឡើយ។ យ៉ាងណាវិញ Ronaldo ជឿជាក់ថា ជោគជ័យរបស់ Juventus អាស្រ័យលើ​កីឡាករ ការប្រឹងប្រែងរបស់កីឡាករទាំងអស់ មិនមែនម្នាក់ ឬពីរនាក់ឡើយ។

ដូច្នេះហើយ Cristiano Ronaldo រំពឹងថា Alex Sandro នឹងក្លាយជាដៃគូយ៉ាងជាមួយរូបនេះ ដូច​ Marcelo កាលពីនៅ Real Madrid អ៊ីចឹង។

មតិយោបល់