ព័ត៌មានកីឡា

Juventus មិនត្រឹមតែបដិសេធអត់លក់ Pjanic នោះទេ បែជាតម្លើងប្រាក់ឈ្នួលវិញ

ក្រុមសេះបង្កង់ Juventus នឹងមិនលក់ខ្សែបម្រើ Miralem Pjanic ឲ្យក្រុម អធិរាជស Real Madrid ឡើយ ខណ:ក្លិបជើងឯកអ៊ីតាលីមួយនេះ ត្រៀមតម្លើង​ប្រាក់ពលកម្មបន្ថែមដល់កីឡាកររូបនេះទៀត។

បើតាមការចុះផ្សាយរបស់ Sky ពីប្រទេសអ៊ីតាលី បានឲ្យដឹងថា ការស្នើរបស់ក្រុម Real Madrid ក្នុងការមកប្រមាញ់ Miralem Pjanic ត្រូវបានក្រុមសេះបង្កង់ Juventus បដិសេធ មិនលក់ឡើយ។ ក្នុងនោះដែរ Juventus នឹងតម្លើងប្រាក់ឈ្នួល Pjanic ពី ៤,៥ លានអឺរ៉ូ ក្នុង១ឆ្នាំ ទៅជា ៦,៥លានអឺរ៉ូ ក្នុងមួយឆ្នាំវិញ ពោល Pjanic នឹងកើនប្រាក់ឈ្នួលចំនួន​២លានអឺរ៉ូ។

Pjanic ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់ក្លិបធំៗជាច្រើន ទាំងនៅ​អេស្ប៉ាញ និង អង់គ្លេស ក៍ប៉ុន្តែ Juventus មិនលក់ចេញឡើយ ព្រោះថា Pjanic ជាកម្លាំងដ៍សំខាន់របស់ក្លិប មិនអាចខ្វះបានឡើយ។

ដូច្នេះហើយ ក្រុមសេះបង្កង់ Juventus នឹងបន្តឲ្យ Miralem Pjanic លេងក្នុងក្លិបជើងឯកអ៊ីតាលីនេះ បន្តទៀត ព្រមទាំងបន្ថែមប្រាក់ឈ្នួលច្រើនជាង​មុន​ដល់កីឡាកររូបនេះផងដែរ។

មតិយោបល់