Post News Media ព័ត៌មានកីឡា ចាំមើល Coutin...

ចាំមើល Coutinho ចូលរួមជាមួយពរទុហ្គាល់ ឬ ប្រេស៊ីល?

បន្ទាប់ពីរៀបការជាមួយប្រពន្ធជនជាតិពរទុយហ្គាល់អស់រយ:ពេល ៣ឆ្នាំរួចមក នៅពេលនេះ ខ្សែបម្រើរបស់ក្រុម Barcelona កីឡាករ Philippe Coutinho បានទទួលសញ្ជាតិថ្មី ពរទុយហ្គាល់ ហើយ។

បើតាមការចុះផ្សាយរបស់កាសែត AS បានឲ្យដឹងថា​ Phiippe Coutnho មានសញ្ជាតិ២ ហើយនៅពេលនេះ ក្រោយពីទទួលបានសញ្ជាតិថ្មី ពរទុយហ្គាល់ ខណ:រូបគេនៅតែកាន់សញ្ជាតិប្រេស៊ីលមួយផ្សេងទៀត។ តាមរយ:ការកាន់សញ្ជាតិ​២បែបនេះ អាចធ្វើឲ្យកីឡាករដ៍ឆ្នើមរូបនេះ អាចសម្រេចចិត្តលេងក្នុងក្រុមជម្រើសជាតិ​ណាមួយក្នុងចំណោម ប្រេស៊ីល និងពរទុយហ្គាល់ ព្រោះថារូបគេ​ចង់លេងឲ្យក្រុម​មួយណាក៍បានដែរ។

គួរបញ្ជាក់ផងដែរថា Philippe Coutinho មិនមែនជាកូនកាត់សញ្ជាតិ២ផ្សេងគ្នាឡើយ ប៉ុន្តែអតីតកីឡាករហង្សក្រហមរូបនេះ មានតែសញ្ជាតិប្រេស៊ីល​មួយប៉ុណ្ណោះ ក៏ប៉ុន្តែ ក្រោយពីបានរៀបការជាមួយប្រពន្ធដែលមានសញ្ជាតិពរទុយហ្គាល់​ ហើយរូបគេយល់ព្រមផ្លាស់សញ្ជាតិតាមប្រពន្ធទៀតនោះ បានធ្វើឲ្យកីឡាកររបស់​ក្រុម FC Barcelona រូបនេះ ទទួលបានសញ្ជាតិមួយទៀត គឺពរទុយហ្គាល់។

ដូច្នេះហើយ នេះជាឱកាសមួយសម្រាប់ខ្សែបម្រើ Philippe Coutinho ដែលអាចជ្រើសរើសក្រុមជម្រើសជាតិណាមួយ រវាង ពរទុយហ្គាល់ និងប្រេស៊ីល​ទៅតាមចិត្តដែលរូបគេចង់លេង។

Loading...