ព័ត៌មានកីឡា

Real របូតពាន UEFA Super Cup

ក្តីរំពឹងរបស់ក្រុម អធិរាជស Real Madrid ក្នុងការឈ្នះពាន UEFA Super Cup​ ជាលើកទី៥ ត្រូវបានបញ្ចប់ហើយ ក្រោយពីលេងចាញ់ក្រុម Atletico Madrid ក្នុងលទ្ធផល ៤-២ នៅម៉ោងបន្ថែម ១៥នាទី ២ដង។

នេះគឺជាការរបូតពានលើកដំបូងរបស់ក្រុម Real Madrid នៅរដូវកាលនេះ ពោលគឺជាពានដ៍សំខាន់របស់ពួកគេនៅមុនការប្រកួតបើករដូវកាលបានមកដល់​នា​ពេលដ៍ខ្លីខាងមុខនេះ។ ក្នុងនោះដែរ គិតត្រឹម ៩០នាទីក្រុម Real Madrid និង Atletico Madrid ស៊ុតបានម្នាក់២គ្រាប់ដូចគ្នា ខណ: Atletico ស៊ុតនាំមុខមុន​តាំងពីនាទីទី១ ដោយ Diego Costa តាមស្មើមកវិញ ដោយ Karim Benzema នៅនាទីទី២៧ ហើយបន្តនាំមុខវិញម្តងនៅនាទីទី៦៣ ដោយការទាត់បាល់១១ម៉ែត្រ​របស់ Sergio Ramos តែត្រូវ Diego Costa ស៊ុតតាមស្មើ នៅនាទីទី៧៩។

ឈានចូលដល់ម៉ោងបន្ថែម ក្រុម Atletico Madrid ធ្វើបានយ៉ាងល្អ ពោលអាចរកគ្រាប់បាល់ ២គ្រាប់បន្ថែមទៀត ស៊ុតបានសម្រេចនៅនាទីទី ៩៩​ដោយ​ Saul Niguez និងនាទីទី១០៤ ដោយ Koke ។ តាមរយ:លទ្ធផលនេះដែរ បានធ្វើឲ្យក្រុម Atletico Madrid យកឈ្នះលើក្រុមអធិរាជស Real Madrid ក្នុងលទ្ធផល ៤-២ នៅម៉ោងបន្ថែម ១៥នាទី២ដង។

ដូច្នេះហើយ ក្រុម Atletico Madrid បានក្លាយជាជើងឯក UEFA Super Cup ប្រចាំឆ្នាំ ២០១៨ ខណ: Real Madrid វិញ ខកបំណងយ៉ាងខ្លាំងដែលមិនអាច​ដណ្តើមយកបានពានដ៍សំខាន់មួយនេះ។

https://www.youtube.com/watch?v=ALoBKILsJ5U

មតិយោបល់