Post News Media ព័ត៌មានកីឡា Zidane ដាក់គោ...

Zidane ដាក់គោលដៅជំនួសតំណែង Special One

អតីតគ្រូបង្វឹកក្រុមអធិរាជស Real Madrid លោក Zinedine Zidane ត្រូវបាន​ប្រភពជាច្រើនទម្លាយឲ្យដឹងថា លោកកំពុងត្រៀមខ្លួនមកដឹកនាំក្រុមបិសាចក្រហម Manchester United នៅរដូវកាលក្រោយនេះ។

បើតាមការចុះផ្សយរបស់ The Mirror បានឲ្យដឹងថា លោក Zinedine Zidane គឺជាបេក្ខភាពសាកសមមួយរូប ក្នុងការជំនួសតំណែងរបស់លោក Jose Mourinho នៅ Old Trafford ។​ Zidane គឺជាគ្រូដ៍ល្អមួយរូប ប្រដូចទៅនឹង​លោក Pep Guadiola របស់ក្រុម Manchester City អ៊ីចឹង លោកដឹកនាំក្រុម Real Madrid ត្រឹម ២ឆ្នាំកន្លះប៉ុណ្ណោះ តែ Zidane ជួយក្រុមយក្សអេស្ប៉ាញមួយ​នេះឲ្យឈ្នះពាន Laliga ១, Spanish Super Cup ១, Champion League ៣, UEFA Super Cup ២ , និង FIFA Club World Cup ២ ។

ជាការពិត​ណាស់ បើក្រឡេកមើលលោក Jose Mourinho វិញ ហាក់មិនសូវប្រសើរឡើយ ក្នុងការដឹកនាំ Man Utd រដូវកាលមុន ដោយមិនអាចរកពានណាមួយឲ្យ Man Utd បានឡើយ បានត្រឹមរងជើងឯកប៉ុណ្ណោះ ទាំង Premier League និង FA Cup ។ ប្រសិនបើរដូវកាលនេះ លោក Mourinho នៅតែមិនអាចធ្វើបានល្អទៀត​នោះ ច្បាស់ណាស់តំណែងរបស់លោក មិនអាចរក្សាបានទៀតឡើយ ព្រោះក្លិបត្រូវការជោគជ័យសំខាន់បំផុត។

ដូច្នេះហើយ លោក Zinedine Zidane អតីតគ្រូបង្វឹកក្រុម Real Madrid គឺជាបេក្ខភាពមួយរូប ដែលត្រូវជំនួសតំណែងលោក Jose Mourinho នៅក្រុម​បិសាចក្រហម Manchester United នៅរដូវកាលក្រោយនេះ។

Loading...