ព័ត៌មានកីឡា

Messi បើកឆាករកបាន ២គ្រាប់

ថ្វីបើស្ងប់ស្ងាត់មួយរយ: បន្ទាប់ពីចប់ព្រឹត្តិការណ៍ World Cup កន្លងមកក្តី តែកំពូល​ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lionel Messi នៅតែធ្វើបានល្អ​ដដែលក្នុងក្របខណ្ឌកំពូលអេស្ប៉ាញ Laliga ។

ជាក់ស្តែងណាស់ Lionel Messi បានជួយក្រុម Barcelona យកឈ្នះលើក្រុម​ Deportivo Alaves ក្នុងលទ្ធផល ៣-០ ដែលក្នុងនោះ Messi រកបាន ២គ្រាប់​ក្នុងការប្រកួតនេះ ។ Messi រកបានគ្រាប់ដំបូងនៅនាទីទី ៦៤ បន្ទាប់មកកីឡាករ Philippe Coutinho រកបានគ្រាប់ទី២ នៅនាទីទី៨៣ ខណ: Lionel Messi រកបានគ្រាប់ទី២ របស់គេនៅនាទីទី៩០+២ ។

តាមរយ:លទ្ធផលនេះដែរ បានធ្វើឲ្យក្រុម Barcelona រកបាន៣ពិន្ទុដំបូង មិនតែប៉ុណ្ណោះ Lionel Messi នៅតែធ្វើបានយ៉ាងល្អ ក្នុងនាមជាកីឡាករដែលតែងតែរកគ្រាប់បាល់ឲ្យក្រុម Barcelona ។ គួរបញ្ជាក់ផងដែរថា រដូវកាលនេះ Messi មិនមានគូប្រជែង​ Ronaldo ឡើយ ប្រៀបដូចជិះសេះលែងដៃអ៊ីចឹង ខណ: Atoine Griezmann និង Gareth Bale ទំនងជាមិនមែនជាគូប្រជែងរបស់ Messi ឡើយ។

ដូច្នេះហើយ Lionel Messi នៅតែជាតារាស៊ុតរបស់ក្រុម Barcelona ដដែល ពោលរកបាន ២គ្រាប់ ក្នុងការយកឈ្នះលើក្រុម Deportivo Alaves ក្នុងលទ្ធផល ៣-០ ។

//www.youtube.com/watch?v=XwYTFTNyh14

មតិយោបល់