ព័ត៌មានកីឡា

បង្ហាញវត្តមានជាថ្មី ស៊ុតកក្រើកទីលាន

ម្ចាស់ពានកីឡាករវ័យក្មេងល្អជាងគេ ប្រចាំព្រឹត្តិការណ៍ World Cup ២០១៨ Kylian Mbappe បានវិលចូលទីលានវិញហើយ ដោយបង្ហាញឲ្យឃើញពីភាព​លេចធ្លោគួរឲ្យកត់សម្គាល់របស់កីឡាករអន្តរជាតិបារាំងរូបនេះ។

មិនត្រឹមតែស៊ុតកក្រើក​ World Cup នាពេលកន្លងមកឡើយ កីឡាករ Kylian Mbappe ពិតជាសាកសមជាកីឡាករវ័យក្មេងល្អក្នុងលោកនាពេលបច្ចុប្បន្ននេះ​មែន។ ជាក់ស្តែងណាស់ Mbappe បានស៊ុត ២គ្រាប់ជួយក្រុម Paris Saint Germain វាយបកយកឈ្នះលើក្រុមម្ចាស់ផ្ទះ Guingamp ក្នុងលទ្ធផល ៣-១ វិញ។ នៅតង់ទី១ ក្រុម Guingamp បានស៊ុតនាំមុខលើក្រុម Paris Saint Germain មុន ក៍ប៉ុន្តែឈានចូលដល់តង់ទី២ ក្រោយពី Mbappe ត្រូវប្តូរចូលនៅ​នាទីទី៤៦ រួចមកលទ្ធផល ចាប់ផ្តើមមានការប្រែប្រួល ពោល Neymar ទាត់បាល់ ១១ម៉ែត្រ១គ្រាប់ ខណ: Mbappe ស៊ុតបាន ២គ្រាប់ នៅចុងម៉ោងមុនបញ្ចប់តង់​ទី២ ជាហេតុធ្វើឲ្យ Paris Saint Germain វាយបកយកឈ្នះ Guingamp ក្នុងលទ្ធផល ៣-១ វិញ។

ដូច្នេះហើយ ខ្សែប្រយុទ្ធវ័យក្មេងបារាំង Kylian Mbappe ជាកីឡាករកំពុងតែ​ធ្វើឲ្យ​ពិភពលោក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងនាមជាកីឡាករល្អបំផុត​ក្នុង​លោកនាពេលបច្ចុប្បន្ននេះ។

//www.youtube.com/watch?v=4Aap_vJAom8

មតិយោបល់