ព័ត៌មានកីឡា

ទ័ព បាញ់ ៣គ្រាប់ ខណៈដែល ប៉ូលិស តដៃបានតែ ១គ្រាប់ (វីដេអូ)

ក្រុមបាល់ទាត់ ក្រសួងការពារជាតិ ហៅកាត់ទ័ព បានយកឈ្នះ ក្រុម អគ្គស្នងការដ្ឋាននគរបាលជាតិ ហៅកាត់ប៉ូលិស ដោយលទ្ធផល ៣ទល់១ មុននេះ ក្នុងជំនួបសប្តាហ៍ទី១៨ នៃក្របខណ្ឌបាល់ទាត់កំពូលកម្ពុជា រដូវកាល ២០១៨ នាកីឡដ្ឋានស្តាតចាស់។

៣គ្រាប់ ដែលធ្វើបានសម្រេចរបស់ ទ័ព រកបានដោយខ្សែប្រយុទ្ធកូរ៉េខាងត្បូង NA HYOSUNG នៅនាទីទី៩ ស្របពេលដែលប្រធានក្រុម រុឹង ប៊ុនហៀង រកបាននៅនាទី៤៥ ជិតចប់វគ្គទី១ នឹងគ្រាប់ចុងក្រោយរកបាននៅនាទី ៦៧ ដែលធ្វើបានសម្រេចពីកីឡាករកំពូលល្បឿន ឈិន ឈឿន ចំណែកគ្រាប់បាល់របស់ ប៉ូលិស រកបានដោយកីឡាករ ប្រាក់ វណ្ណី នៅនាទី ៩០ ។

នៅថ្ងៃអាទិត្យ ទី១៩ នេះដែរ ក៏មាន ២គូ ផ្សេងទៀត ដោយក្រុមកំពុងឡើងជើងខ្លាំង អាសុីអឺរ៉ុប យូណាយធីត បានត្រឹមស្មើគ្នាជាមួយ ក្រុមគ្មានកីឡាករបរទេស អគ្គីសនីកម្ពុជា ២ទល់២ នឹងក្រុមមិនដែលស្គាល់ឈ្នះ វេស្ទើនភ្នំពេញ បន្តភាពចាញ់ជាមួយក្រុម ព្រះខ័នរាជស្វាយរៀង ១ទល់៣ នាកីឡដ្ឋានវេស្ទើន ដែលជាទឹកដីរបស់ខ្លួន។

//www.youtube.com/watch?v=krSofvorU3Y

មតិយោបល់