ការបរាជ័យនៅមុនបើករដូវកាលកន្លងមក គឺជាសម្ពាធដ៍ធ្ងន់មួយ សម្រាប់លោក Jose Mourinho ដែលត្រូវបានអ្នកគាំទ្ររិះគន់ និងក្លិបផ្ទាល់ធ្វើការគិតឡើងវិញពី តំណែងរបស់លោក ក្នុងករដឹកនាំក្រុមបិសាចក្រហម Manchester United បន្តទៀត។
យ៉ាងណាវិញ ក្រោយចាញ់ក្រុម Brighton Hove&Albion យប់មិញ ៣-២ រួចមក លោក Jose Mourinho កាន់តែទទួលសម្ពាធបន្ថែមទៀត ក្នុងការដឹកនាំ Man Utd ។ ជាការពិតណាស់ តាមរយ:ទម្រង់លេងរបស់ Man Utd យប់មិញនេះ បានបង្ហាញឲ្យឃើញថា ក្រុមដែលកំពុងដឹកនាំដោយលោក Jose Mourinho នឹងមិនមានឱកាសឈ្នះពាន Premier League ឡើយ ពោលមិនស្ថិតក្នុងក្រុមដែលប្រជែងពាននោះទេ។
ក្នុងនោះដែរ អ្នកគាំទ្រជាច្រើន បានរិញគន់យ៉ាងចាស់ដៃលើលោក Mourinho ខណ:ក្លិបវិញ ក៍កំពុងតែគិតឡើងវិញ លើការដឹកនាំរបស់ Special One ផងដែរ។ គួរបញ្ជាក់ផងដែរថា Premier League ទើបចាប់ផ្តើមបាន ២ប្រកួតប៉ុណ្ណោះ ខណ: Man Utd បើកឆាកឈ្នះប្រផិតប្រផើយ ក្នុងដីខ្លួនឯងលើក្រុម Leicester City ២-១ និងការប្រកួតទី២ យប់មិញនេះ ចាញ់ក្រុម Brighton Hov&Albion ៣-២ ។
រង់ចាំមើលទាំងអស់គ្នាថា តើក្រុមបិសាចក្រហម អាចនឹងមានការប្រែប្រួលជាងមុនដែរឬទេ ពោលលោក Jose Mourinho អាចធ្វើឲ្យ Man Utd ឈានទៅរកកម្រិតកំពូលវិញ បានឬយ៉ាងណា។
https://www.youtube.com/watch?v=n7lkLNh62tE
មតិយោបល់