ព័ត៌មានកីឡា

Real រកបាន ៣ពិន្ទុ ខណៈ Bale ដើរតួជំនួស Ronaldo

ក្រុមជើងឯកអឺរ៉ុប ១៣សម័យកាល Real Madrid បានយកឈ្នះលើក្រុម Gatafe ក្នងលទ្ធផល ២-០ ទទួលបាន៣ពិន្ទុ​ ក្នុងការបើកឆាក Laliga រដូវកាល​ថ្មីរបស់ពួកគេ។

ថ្វីបើរបូតពាន UEFA Super Cup មួយមែន តែក្រុម Real Madrid បានងាក​មកធ្វើយ៉ាងល្អ ក្នុងពាន Laliga វិញ ដោយបើកឆាកយកឈ្នះក្រុម Gatafe មិន​ឲ្យតដៃបានឡើយ។ ២គ្រាប់របស់ក្រុម Real Madrid រកបានដោយខ្សែការពារ​ស្លាបស្តាំ Dani Carvajal នៅតង់ទី១ និង១គ្រាប់ទៀតរក​បានដោយ Garth Bale នៅតង់ទី២ ។ តាមរយ:លទ្ធផលនេះដែរ បង្ហាញឲ្យឃើញថា ក្រុម Real Madrid នៅតែជាក្រុមខ្លាំង និងជាគូប្រជែងពានជាមួយក្រុម Barcelona ដដែល​បើទោះបីជាគ្មាន Ronaldo ក៍ដោយ។

ដូច្នេះហើយ ក្រុមអធិរាជស Real Madrid បានយក ៣ពិន្ទុ នៅក្នុងថ្ងៃបើកឆាក​របស់ពួកគេ ដោយយកឈ្នះលើក្រុម Gatefa ក្នុងលទ្ធផល ២-០ មិនឲ្យគូប្រកួតតដៃបានឡើយ។

https://www.youtube.com/watch?v=veanXxJOXz0

មតិយោបល់