ព័ត៌មានកីឡា

Mane ឆ្នាំនេះ សង្ស័យជំនួសតំណែង Salah ហើយ

កាលពីរដូវកាលមុន ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah របស់ក្រុមហង្ស​ក្រហម Liverpool បានឈ្នះស្បែកជើងមាស Premier League ក្នុងនាមជា​កីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ ដោយប្រជែងឈ្នះ Harry Kane ម្ចាស់ស្បែកជើងមាស ២រដូវកាលជាប់គ្នា។
យ៉ាងណាវិញ សម្រាប់រដូវកាលនេះ Salah ហាក់ដូចជាចាប់ផ្តើម​មិនទាន់ល្អដូច​រដូវកាលមុនឡើយ ផ្ទុយមកវិញ មិត្តរួមក្រុមរបស់គេ Sadio Mane កំពុងតែដើរតាមគន្លងចាស់របស់ Salah ពោលស៊ុតបញ្ចូលទីអស្ចារ្យៗ ឲ្យក្រុម​ហង្សក្រហម Liverpool ។ ជាការពិតណាស់ Sadio Mane គិតត្រឹម ២ប្រកួតកន្លងមកនេះ រកបាន ៣គ្រាប់ហើយ ដោយឈរកំពូលតារាងជាមួយកីឡា​ករ ២រូបផ្សេងទៀត រួមមាន Sergio Aguero របស់ក្រុម Manchester City និង Richalison របស់ក្រុម Everton ដែលសុទ្ធសឹងរកបាន ៣គ្រាប់ដូចគ្នា។
តាមរយ:លទ្ធភាព នេះដែរ Mane រដូវកាលនេះ អាចនឹងជាបេក្ខភាព ដ៍ចម្បងកុ្នង​ការដណ្តើមស្បែកជើងមាស នៅ Premier League ជាមួយកីឡាករផ្សេងៗទៀត ប្រសិនបើរូបគេនៅតែបង្ហាញទម្រង់លេងយ៉ាងល្អបែបនេះរហូតដល់បញ្ចប់រដូវកាល​ពោល Sadio Mane អាចជំនួសតំណែងរបស់ Mohmed Salah ជាក់ជាមិន​ខានឡើយ។

https://www.youtube.com/watch?v=HRu_I0lsXsE

មតិយោបល់