ព័ត៌មានកីឡា

Courtios អាចប្រជែង Navas បានឬយ៉ាងណា?

អ្នកចាំទីស្រោមដៃមាស World Cup ដែលទើបផ្លាស់ទៅកាន់ក្រុម Real Madrid កាលពីពេលថ្មីៗនេះ Thibaut Courtios នៅមិនទាន់បង្ហាញខ្លួនក្នុងទីលានឲ្យ​ក្រុមអធិរាជស Real Madrid នៅឡើយទេ​ ទាំង Spanish Super Cup និង Laliga ២ប្រកួតកន្លងមកនេះ។

ថ្វីបើកាផ្លាស់អ្នកចាំទី Thibaut Courtios មកកាន់ Real Madrid បានក្លាយជាប្រធានបទមួយដែលត្រូវបានគេ​មើលឃើញថា​ ក្រុមជើងឯកអឺរ៉ុប ១៣សម័យកាលមួយនេះ ច្បាស់ជាចោលអ្នកចាំទី Keylor Navas ស្រវ៉ាអ្នកចាំទី ថ្មីជាក់ជាមិនខាន។ យ៉ាងណាវិញ កន្លងមកនេះ ក្រុម Real Madrid នៅមិនទាន់​ផ្តល់ឱកាសឲ្យ​ Courtios លេងក្នុងទីលាននៅឡើយទេ ខណ: Navas នៅតែជា​ដៃទី១ ពោល Real Madrid នៅតែផ្តល់ទំនុកចិត្តលើអ្នកចាំទី កូស្តារីការូបនេះដដែល។ Courtios ហាក់មិនសប្បាយចិត្តឡើយ ប្រសិនបើ Real Madrid នៅតែធ្វើបែបនេះទៀត នោះវគឺជារឿងដ៍ខកចិត្ត ចពោះរូបគេ ក្នុងការចាកចេញពី Chelsea មកស្រវ៉ាទ្រនុំថ្មីនេះ។

រង់ចាំមើលថា តើប្រកួតក្រោយៗនេះ Real Madrid នឹងដាក់ Thibaut Courtios ជំនួស Keylor Navas វិញ ឬរង់ចាំការប្រកួត Champion League ឬ Copa dey Rey ចាប់ផ្តើមទើបផ្តល់ឱកាសឲ្យអ្នកចាំទីស្រោមដៃមាស World Cup រូបនេះ។

មតិយោបល់