Post News Media ព័ត៌មានកីឡា សល់២ថ្ងៃទៀត ទ...

សល់២ថ្ងៃទៀត ទីផ្សារអឺរ៉ុបត្រូវបិទ Juventus ចង់ធ្វើរឿងនេះឲ្យបាន

ទីផ្សារដោះដូរកីឡាករនៅតំបន់អឺរ៉ុប នារដូវក្តៅនេះ នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ពោលនឹងបញ្ចប់នៅថ្ងៃទី ៣១ សីហា ខ:ក្រុមសេះបង្កង់ Juventus កំពុងខ្នះខ្នែងយ៉ាងខ្លាំង ដើម្បីផ្ទេរកីឡាករសំខាន់មួយរូបឲ្យបានមុនទីផ្សារត្រូវ​បញ្ចប់។

បើតាមការចុះផ្សាយរបស់ El Mundo Deportivo បានឲ្យដឹងថា ក្រុមសេះបង្កង់ Juventus កំពុងតែដាក់សំណើរទិញយកខ្សែារពារស្លាបស្តាំ Marcelo ពីក្រុម Real Madrid ។ ជាការពិតណាស់ ទីផ្សារដោះដូរកីឡាករនៅសល់តែ ២ថ្ងៃទៀត​ប៉ុណ្ណោះត្រូវបញ្ចប់ហើយ អ្វីដែលសំខាន់នោះ Juventus ចង់បញ្ចប់ទីផ្សារ ដោយមានវត្តមាន របស់ Marcelo នៅទឹកដី Turin របស់ពួកគេ។ គួរបញ្ជាក់ផង​ដែរថា កន្លងមកមានការបែកធ្លាយពាក្យចរាមអារាម នៃការផ្ទេរ Marcelo ក៍ប៉ុន្តែ ត្រូវបានសាមីខ្លួនបដិសេធ យ៉ាងណាវិញ ក្រោយត្រូវប្តូរចេញ ក្នុងជំនួបជាមួយ Girona កាលពីពេលថ្មីៗនេះ បង្ហាញឲ្យឃើញថា Marcelo អាចនឹងចាកចេញពី Real Madrid ក៍ថាបាន។

ដូច្នេះហើយ ក្រុមសេះបង្កង់ Juventus នឹងចំណាយលុយ ៥០លានអឺរ៉ូ ក្នុងការចរចារជាមួយ Real Madrid ដើម្បីផ្ទេរយក Marcelo ខណ:ទីផ្សារដោះដូរ​កីឡាករ​ សល់២ថ្ងៃទៀតប៉ុណ្ណោះ ត្រូវបិទទ្វារហើយ។

Loading...