ព័ត៌មានកីឡា

Barcelona លេងម៉ាទំហឹងតែម្តង

ថ្វីបើទម្រង់លេងក្រុម Barcelona មិនមានការធ្លាក់ចុះ នៅបន្តខ្លាំងដដែលក៍ដោយ តែក្រុមជើងឯកអេស្ប៉ាញ មួយនេះ នៅតែបន្តសម្លឹងឃើញកីឡាករល្អៗដដែល ដើម្បីមហិច្ចតាដណ្តើមពានរង្វាន់តំបន់អឺរ៉ុប។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ក្រុម Barcelona ដាក់គោលដៅទិញយកកីឡាករ ៣រូប នាទីផ្សារដោះដូរកីឡាករ​លើកទី២ នាខែមករាខាងមុខនេះ។ កីឡាករ៣រូបដែល Barcelona កំពុងសម្លឹង​ឃើញនោះ រួមមានដូចជាខ្សែបម្រើបារាំង Paul Pogba របស់ក្រុមបិសាចក្រហម Manchester United ខ្សែបម្រើបារាំង Adrien Rabiot របស់ក្រុម Paris Saint Germain និងខ្សែបម្រើហូរឡង់ Frenkie De Jong របស់ក្រុម Ajax Amsterdam ។

តាមរយ:ការចង់បានកីឡាករទាំង៣រូបនេះដែរ Barcelona ច្បាស់ជាចង់ដណ្តើមយក Champion League មកវិញជាក់ជាមិនខាន ក្រោយពី Real Madrid ក្តោបយកអស់រយ:ពេល ៣ឆ្នាំជាប់គ្នាមកហើយ។ យ៉ាងណាវិញ មិនប្រាកដថា ក្រុមយក្សអេស្ប៉ាញមួយនេះ អាចទិញបានទាំង៣រូប​ឡើយទំនងជាភាគរយនៃការទិញអាចបាន១ ឬ២រូបប៉ុណ្ណោះ ខណ:ទាំង៣រូបអាច​ពិបាកបន្តិចសម្រាប់ Barcelona ។

ដូច្នេះហើយ ក្រុម Barcelona ដាក់គោលដៅនាំយក Paul Pogba, Adrien Rabiot និង Frenkie De Jong ឲ្យបាននៅខែមករាខាងមុខនេះ ដែលជាទីផ្សារ​ដោះដូរកីឡាករលើកទី២។

មតិយោបល់