ព័ត៌មានកីឡា

បរាជ័យនៅ UEFA អាចធ្វើឲ្យ Ronaldo របូត Balon D’Or មួយទៀត

បន្ទាប់ពី Luka Modric ដណ្តើមយកពាន Man’s UEFA Best Player of The Year រួចមក ត្រូវបានគេមើលឃើញថា Criatiano Ronaldo ទំនងជារបូត​ពាន Balon D’Or មួយទៀត។

ស្តេចបាល់ទាត់ពិភពលោក Pele បានប្រាប់សារពត៌មានក្នុងប្រទេសប្រេស៊ីលថា Ronaldo នឹងមិនអាចវ៉ា Lionel Messi ក្នុងការដណ្តើមយកពាន Balon D”Or នាឆ្នាំនេះឡើយ។ ជាក់ស្តែងណាស់ ការនិយាយបែបនេះ Pele បានអះអាងថា សករាជ របស់កីឡករទាំង២ រូបនេះល្មមចប់ហើយ ពោលយើងគ្រប់គ្នាមើលឃើញ​ច្បាស់ណាស់ Modric បានដណ្តើមយកមួយហើយ។

ថ្វីបើ Balon D’Or មិនទាន់ដល់ពេលប្រកាសលទ្ធផលក្តី តែ Ronaldo នឹងមិនឈ្នះវាឡើយ ខណ: Messi វិញ មិនបាច់និយាយឡើយ។ Pele បានឲ្យដឹងទៀតថា៖ លទ្ធផលនៅ UEFA ច្បាស់ជាមានឥទ្ធិពលដល់ Balon D’Or ហេតុនេះហើយ Ronaldo មិន​អាចឈ្នះវាជាលើកទី៦ឡើយ។

គួរបញ្ជាក់ផងដែរថា រវាង Cristiano Ronaldo និង Lionel Messi សុទ្ធតែធ្លាប់​ឈ្នះពាន Balon D’Or ៥លើកដូចគ្នា ខណ:ឆ្នាំនេះ វាអាចធ្វើឲ្យ Ronaldo ឈ្នះវាជាលើកទី៦ ក៍ប៉ុន្តែ Pele ជឿជាក់ថា រឿងនេះមិនអាចកើតឡើងឡើយ។

មតិយោបល់