ព័ត៌មានកីឡា

ចេញហើយ!! បញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា ២៣នាក់ របស់គ្រូថ្មី មិនមាន វឌ្ឍនាកា

សហព័ន្ធបាល់ទាត់កម្ពុជា បានចេញសេចក្តីប្រកាសជាផ្លូវការ នៅបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា សម្រាប់ត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុម ជម្រើសជាតិ ម៉ាឡេសុី នាថ្ងៃខាងមុខនេះ ក្រោមការដឹកនាំរបស់គ្រូថ្មី ក្នុងចំណោម ២៣នាក់ គឺគ្មានវត្តមានខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា នោះទេ។

ក្រោមការដឹកនាំរបស់លោក HONDA មិនត្រឹមតែ វឌ្ឍនាកា នោះទេ សូម្បីតែខ្សែប្រយុទ្ធកម្ពស់ខ្ពស់ ឃួន ឡាបូរ៉ាវី ដែលទៅលេងនៅក្រៅប្រទេស (ថៃ) ក៏មិនមានវត្តមានដែរ បែជាមានកីឡាករក្មេងៗមួយចំនួន នឹងកីឡាករដែលបាត់មុខពីជម្រើសជាតិមួយរយ:ទៅវិញ។ យើងអាចនិយាយបានថា នេះគឺជាការស្ទាបស្ទង់សមត្ថភាព ក៏ដូចជាផ្តល់ឱកាសដល់កីឡាករជំនាន់ក្រោយ នៅក្នុងជំនួបមិត្តភាពអត្តរជាតិនេះ ដោយបុរសជនជាតិជប៉ុនរូបនេះធ្លាប់និយាយថា ជ័យជម្នះមិនសូវសំខាន់ខ្លាំងពេកទេ ធម្មតាអ្នកណាក៏ចង់ឈ្នះដែរ តែនៅពេលដែលចាញ់តើយើងទទួលបានអ្វីខ្លះ នឹងចាញ់ក្រុមណា? លោកក៏បានបន្ថែមថា “ខ្ញុំនឹងបង្កើតទម្រង់លេងថ្មីមួយដល់ក្រុមជម្រើសជាតិកម្ពុជា”។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតអន្តរជាតិជាមួយក្រុមជម្រើសជាតិ ម៉ាឡេសុី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នាវេលាម៉ោង ៦:៣០ នាទីល្ងាច លើពហុកីឡដ្ឋានជាតិ ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍ BTV ៕

មតិយោបល់