ព័ត៌មានកីឡា

Liverpool, Chelsea និង Watford មិនទាន់ស្គាល់ពាក្យចាញ់ និងស្មើនៅ Premier League

គិតត្រឹមសប្តាហ៍ទី៤នេះ នៅក្របខណ្ឌកំពូលអង់គ្លេស Premier League មានតែក្រុម ៣ប៉ុណ្ណោះ ដែលមិនទាន់ស្គាល់ពាក្យថាចាញ់ និងស្មើឡើយ ក្នុងការ​ប្រកួតកន្លងមកនេះ។

ជាក់ស្តែងណាស់ ក្រុមតោខៀវ Chelsea, ក្រុមហង្សក្រហម Liverpool និងក្រុម Watford កំពុងតែធ្វើបានយ៉ាងល្អ សម្រាប់ការប្រកួតទាំង៤លើករបស់ពួកគេ ដោយមិនទាន់ស្គាល់ពាក្យថាចាញ់ និងស្មើឡើយ ពោលលេងឈ្នះទាំង៤ប្រកួត​ទាំងអស់។ ក្នុងនោះដែរក្រុមខ្លាំងដូចជាម្ចាស់ជើងឯកចាស់ Manchester City ៤ប្រកួតឈ្នះ៣ ស្មើ១, បីសាចក្រហម Manchester United ឈ្នះ២ ចាញ់២ និងមាន់ខ្នាយមាស Tottenham Hotspur ឈ្នះ៣ ចាញ់១ ពោលចាញ់ Watford យប់មិញនេះ ២-១ ។

សម្រាប់ Watford ប្រហែលជាមិនអាចស្ថិតស្ថេរ​ជ័យជម្នះរបស់ពួកគេបានយូរអង្វែងទៀតឡើយ ក៍ប៉ុន្តែ សម្រាប់ក្រុមហង្សក្រហម Liverpool និងក្រុមតោខៀវ Chelsea អាចរក្សាជ័យជម្នះរបស់ពួកគេបានច្រើន​សប្តាហ៍ទៅមុខទៀត ហើយក៍ជាបេក្ខភាពសំខាន់ក្នុងការប្រជែងពាន Premier League ឆ្នាំនេះផងដែរ។

ដូច្នេះហើយ គិតត្រឹមសប្តាហ៍ទី៤ នេះ មានតែក្រុម Chelsea, Liverpool និង Watford ប៉ុណ្ណោះ ដែលមិនទាន់ស្គាល់ចាញ់ និងស្មើនៅឡើយទេ ខណ:ក្រុម​ផ្សេងទៀត ស្គាល់គ្រប់រសជាតិអស់ហើយ។

មតិយោបល់