ព័ត៌មានកីឡា

Modric, Ronaldo និង Salah បន្តប្រជែងគ្នាដណ្តើម Balon D’Or

បន្ទាប់ពីបោះឆ្នោតរួចមក FIFA បានរកឃើញកីឡាករ ៣រូបចុងក្រោយដែលត្រូវ​ប្រកួតប្រជែងគ្នាដណ្តើមយកពានរង្វាន់ Balon D’Or ហើយ ដែលរួមមានដូចជា​ម្ចាស់ពាន Man’s UEFA Best Player of The Year កីឡាករ​ Luka Moric, ម្ចាស់ស្បែកជើងមាស Champion League កីឡាករ Cristiano Ronaldo និងម្ចាស់ស្បែកជើងមាស Premier League កីឡាករ Mohamed Salah ។

នេះគឺជាការប្រកួតប្រជែងដ៍សំខាន់ ក្នុងការស្វែងរកម្ចាស់ពាន Balon D’Or ប្រចាំ​ឆ្នាំថ្មីនេះ ខណ:កីឡាករ៣រូបដែលត្រូវប្រកួតប្រជែងនេះដែរ សុទ្ធសឹងជាកីឡាករ​ដែលល្បីល្បាញ និងមានស្នាដៃជួយក្លិបរបស់ពួកគេឲ្យទទួលបានជោគជ័យ​ច្រើន​កាលពីរដូវកាលមុន។ ក្នុងនោះដែរ Luka Modric កំពុងតែធ្វើឲ្យមានការចាប់​អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីឈ្នះពានរបស់ UEFA ប៉ុន្មានថ្ងៃមុននេះ ឥលូវមកបន្ត​ដណ្តើមពានរបស់ FIFA ទៀត។ ចំណែក Cristiano Ronaldo វិញ នៅតែបន្តជាប់ឈ្មោះ ដដែល ខណ:កីឡាករដែលធ្វើឲ្យកក្រើកលីគកំពូលអ៊ីតាលី​រូបនេះ ត្រូវការឈ្នះ Balon D’Or ដើម្បីនាំមុខពាននេះ លើ Lionel Messi ។ យ៉ាងណាវិញ Mohamed Salah ក៍ត្រូវការឈ្នះពាននេះផងដែរ ព្រោះថា កីឡាករ​អេហ្ស៊ីបរូបនេះ ចង់បានពានរង្វាន់មួយក្នុងអាជីពបាល់ទាត់របស់គេ​ដើម្បី​ភាពល្បីល្បាញ និងភាពជោគជ័យក្នងអាជីពបាល់ទាត់។

ដូច្នេះហើយ Luka Modric, Cristiano Ronaldo និង Mohamed Salah ត្រូវប្រជែងគ្នាយ៉ាងស្វិតស្វាញទៀត ដើម្បីដណ្តើមយកពានរង្វាន់ Balon D’Or ប្រចាំឆ្នាំនេះ។

មតិយោបល់