ព័ត៌មានកីឡា

Messi ត្រូវដេកផ្ទះមើលគេប្រជែងពាន Balon D’Or

រយ:ពេលជាង១០ឆ្នាំមកនេះ កំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi តែងតែជាប់ឈ្មោះ ក្នុងបញ្ជីឈ្មោះ៣នាក់ចុងក្រោយរបស់ FIFA ក្នុងការប្រជែង​ពាន Balon D’Or ជារៀងរាល់ឆ្នាំ។

យ៉ាងណាវិញ សម្រាប់ឆ្នាំនេះ Lionel Messi មិនត្រូវបានជាប់ឈ្មោះ​របស់ FIFA ឡើយ ក្នុងការប្រជែងពាន កីឡាករល្អបំផុតរបស់ពិភពលោក ប្រចាំឆ្នាំ ២០១៨ នេះ។ ម្ចាស់ Balon D’Or ៥សម័យកាលរូបនេះ មិនដែលខកខានឈ្មោះបែបនេះ​ឡើយ ពោលតាំងពីឆ្នាំ ២០០៦ មកម្លេះ ដែល Messi តែងតែជាកីឡាករមិនបាត់​ឈ្មោះ ក្នុងបញ្ជី៣នាក់ចុងក្រោយឡើយ។ តាមរយ:ហេតុផលនេះដែរ ប្រសិនបើ Ronaldo ឈ្នះពាននេះមែន នោះ ពានរង្វាន់នេះ ដែលធ្លាប់តែ Ronaldo តាមពីក្រោយ Messi បែរជាត្រូវ Messi តាមពីក្រោយ Ronaldo វិញ។

ក៍ប៉ុន្តែ រឿងនេះមិនប្រាកដឡើយ ព្រោះថា Luka Modric ជាបន្លាមួយដែលអាចរារាំង​ការឈ្នះពានរបស់ Ronaldo ជាក់ដូចពាន UEFA កន្លងមកនេះ ខណ: Mohamed Salah មិនមែនជាឧបសគ្គធំឡើយ។ គួរបញ្ជាក់ផងដែរថា Lionel Messi បានជួយក្រុម Barcelona ឈ្នះពាន Laliga, Copa dey Rey និងជា​Top Scorer នៅ Laliga ផងដែរ ក៍ប៉ុន្តែ កីឡាករឆ្នើម អាហ្សង់ទីនរូបនេះ បែរជាមិនជាប់ឈ្មោះ ក្នុងបញ្ជី Short list ៣នាក់ចុងក្រោយរបស់ FIFA ឡើយ។

ដូច្នេះហើយ រយ:ពេល ១២ឆ្នាំចុងក្រោយនេះ នេះគឺជាលើកទី១ហើយ​ ដែលកំពូលកីឡាករ Lionel Messi ត្រូវដេកផ្ទះ អ៊ុតមើលកីឡាកររូបណាម្នាក់​ដែលឈ្នះពាន Balon D’Or ។

មតិយោបល់