ព័ត៌មានកីឡា

កីឡាករ២រូបចង់ចាកចេញពី Old Trafford នៅខែមករាខាងមុខនេះ

ថ្វីបើ ទម្រង់លេងរបស់ Man Utd មានការឡើងខ្លាំងក្នុងជំនួបជាមួយ Burnley កន្លងមកក្តី ក៍ប៉ុន្តែ ក្រុមដែលមានរហស្សនាមថា បិសាចក្រហមមួយនេះ ប្រឈមនឹង​បញ្ហាមួយចំនួនដែលកីឡាករចង់ចាកចេញពីក្លិប។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ El Mundo Deportivo បានឲ្យដឹងថា ក្រុមបិសាចក្រហម.Manchester United ប្រឈមនឹងការបាត់​បង់កីឡាករ ២រូបនៅខែមករាខាងមុខនេះ។ កីឡាករដែលចង់ចាកចេញពី Old Trafford នេះដែរ រួមមានកីឡាករបារាំង Paul Pogba និង កីឡាករអេស្ប៉ាញ Ander Herrera ។ Pogba មានបំណងចង់ត្រឡប់ទៅទឹកដី Turin របស់ក្រុម​សេះបង្កង់ Juventus វិញ ខណ:ការប្រកបអាជីពនៅ Man Utd ហាក់ធ្វើឲ្យរូបគេស្រកស្រុតប្រជាប្រិយភាព មិនដូចនៅ អ៊ីតាលីឡើយ។

ចំណែក Herrera វិញ ចង់ចាកចេញពី Man Utd ដូចគ្នា ដើម្បីស្វែងរកទ្រនុំថ្មី ដែលផ្តល់​ភាពកក់ក្តៅជាងនេះ ម្យ៉ាងកីឡាករអេស្ប៉ាញរូបនេះ មិនខ្វះក្លិបធំៗ ចង់បានរូបគេ​ឡើយ។ តាមរយ:ស្ថានភាពនេះ ប្រាកដណាស់ Man Utd មិនអាចរក្សាទុកកីឡា​ករសំខាន់ទាំង២រូបនេះបានឡើយ ព្រោះថាកីឡាករដែលចង់ចាកចេញហើយ ពិបាករារាំងណាស់។

ដូច្នេះហើយ ទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ អាចជាពេលវេលាមួយ ដែលធ្វើឲ្យក្រុមបិសាចក្រហម Manchester United បាត់បង់កីឡករ​សំខាន់ Paul Pogba និង Ander Herrera ។

មតិយោបល់