ព័ត៌មានកីឡា

Mbappe ទំនងអាចធ្វើបាន

ខ្សែប្រយុទ្ធវ័យក្មេងបារាំង Kylian Mbappe កំពុងតែធ្វើឲ្យពិភពលោក ចាប់ផ្តើមចាប់អារម្មណ៍លើរូបគេយ៉ាងខ្លាំង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនាមជាតារារះថ្មី តែទទួលបានភាពល្បីល្បាញខ្លាំង។

ជាក់ស្តែងណាស់ Mbappe ត្រូវបានជាប់ក្នុងបញ្ជីជម្រុះ Golden Boy Award ដែលជាពានរង្វាន់កីឡាករវ័យក្មេង ក្រោម២១ឆ្នាំល្អបំផុតប្រចាំឆ្នាំរបស់ FIFA នាឆ្នាំ​នេះទៀត។ Golden Boy Award ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៣ ហើយក្នុងនោះដែរ មានកីឡាករជាច្រើនរូបដែលបានឈ្នះពានមួយនេះ តែមិនទាន់​មានកីឡាកររូបណា ឈ្នះបាន២ដង ឬ២ឆ្នាំជាប់គ្នាឡើយ។

យ៉ាងណាវិញ Kylian Mbappe ប្រហែលជាអាចធ្វើរឿងនេះបាន ព្រោះថាម្ចាស់ Golden Boy Award កាលពីឆ្នាំ ២០១៧ រូបនេះ នៅតែបង្ហាញទម្រង់លេងល្អជាងកីឡាករវ័យក្មេងផ្សេង​ទៀត ពោល Mbappe ជួយបារាំងលើកពាន World Cup និងជួយ Paris Saint Germain ឈ្នះពានក្នងស្រុក ២កាលពីរដូវកាលមុន។

តាមរយ:ហេតុផលខាងលើនេះដែរ អាចបង្ហាញឲ្យឃើញថា Kylian Mbappe នឹងក្លាយជាកីឡាករដំបូង ដែលឈ្នះពាន Golden Boy Award ២លើក និង២ឆ្នាំជាប់គ្នាផងដែរ។

មតិយោបល់