Post News Media ព័ត៌មានកីឡា មិនដឹងថា Real...

មិនដឹងថា Real ឬ Juventus ជាអ្នកចំណេញ បើរឿងនេះកើតឡើងមែន

ថ្មីៗនេះ មានបណ្តាញសារពត៌មាននៅតំបន់អឺរ៉ុបជាច្រើន បានចុះផ្សាយថា ក្រុមអធិ​រាជស​ Real Madrid បានយល់ព្រមលក់ Marcelo ឲ្យក្រុមសេះបង្កង់ Juventus ហើយ នៅខែមករាខាងមុខនេះ តែមានលក្ខខណ្ឌមួយវិញ។

ជាការពិតណាស់ ក្រោមការដឹកនាំរបស់គ្រូថ្មី Marcelo ហាក់មិនសូវសប្បាយចិត្ត​ប៉ុន្មានឡើយ ចំពោះការដឹកនាំនេះ ពោលកាន់តែបង្ហាញឲ្យឃើញនូវចេទនាចង់​ចាកចេញរបស់កីឡាករប្រេស៊ីលរូបនេះ។ ក្នុងនោះដែរ ក្រុម Real Madrid បានសម្រេចចិត្តយល់ព្រមលក់ Marcelo ឲ្យក្រុមសេះបង្កង់ Juventus ហើយ ដោយមិនមានរារាំងសូម្បីបន្តិចឡើយ ពោលនឹងបញ្ចេញលក់កីឡាកររូបនេះ នៅខែមករា។

យ៉ាងណាវិញ Real Madrid មិនមែនលក់ Marcelo ទទេរឡើយ ដោយដាក់លក្ខខណ្ឌមួយ តម្រូវឲ្យក្រុម Juventus លក់ Alex Sandro ឲ្យមកវិញ ទើបមានការដោះដូរកើតឡើង។ ការធ្វើបែបនេះ វាអាចជារឿងត្រឹមត្រូវ​មួយ​រវាងក្រុមទាំង២ ព្រោះថា Juventus ចង់បាន Marcelo ទៅចាប់ដៃគូជាមួយ Ronaldo ខណ: Real Madrid វិញចង់បនកីឡាករល្អម្នាក់មកជំនួស​តំណែង​របស់ Marcelo ក្រោយចាកចេញ។

ដូច្នេះហើយ ក្រុមអធិរាជស Real Madrid សម្រេចលក់ Marcelo ឲ្យក្រុម Juventus នៅខែមករាខាងមុខនេះ ដោយតម្រូវឲ្យ Juventus លក់ Alex Sandro មកវិញ។

Loading...