Post News Media ព័ត៌មានកីឡា ៣ ប្រកួតចុងក្...

៣ ប្រកួតចុងក្រោយ កម្ពុជា មិនធ្លាប់ឈ្នះ ម៉ាឡេស៊ី ឡើយ ចុះល្ងាចនេះ?

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅវេលាម៉ោង ៦:៣០ នាទីល្ងាច លើពហុកីឡដ្ឋានជាតិ ស្របពេលដែល ៣ ប្រកួតចុងក្រោយ គោព្រៃ មិនធ្លាប់ឈ្នះឡើយ ចុះក្រោមការដឹកនាំរបស់គ្រូថ្មីល្ងាចនេះ?

ប្រវត្ត ៣ លើកចុងក្រោយ៖
– AFF Cup៖ ម៉ាឡេស៊ី ៣-២ កម្ពុជា (២០ វិច្ចិការ ២០១៦)
– មិត្តភាព ៖ ម៉ាឡេស៊ី ៤-១ កម្ពុជា (២០ កញ្ញា ២០១៤)
– មិត្តភាព ៖ ម៉ាឡេស៊ី ៦-០ កម្ពុជា (១៨ មិថុនា ២០០៧)

សូមបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីសញ្ជាតិជប៉ុន HONDA បានធ្វើការកែប្រែពីប្រព័ន្ធលេងជាច្រើនរបស់ក្រុមជម្រើសជាតិកម្ពុជា នេះបើតាមការលើកឡើងដោយអតីតកីឡការជម្រើសជាតិជប៉ុនរូបនេះផ្ទាល់៕

Loading...