Post News Media ព័ត៌មានកីឡា អេស្ប៉ាញ លុត ...

អេស្ប៉ាញ លុត ជើងឯករង World Cup 2018 យ៉ាងចាស់ដៃ

នៅក្នុងការប្រកួតពានរង្វាន់ UEFA Nations League (មិត្តភាព) ក្រុមបាល់ទាត់ជម្រើសជាតិ អេស្ប៉ាញ បានយកឈ្នះ ក្រុមជម្រើសជាតិ ក្រូអាត យ៉ាងលើសលប់ ៦ទល់០ កាលពីយប់មិញនេះ។

គ្រាប់បាល់ជ័យជម្នះយ៉ាងច្រើមនេះ រកបានដោយកីឡាករ Saul Niguez នៅនាទី២៤, ខ្សែប្រយុទ្ធវ័យក្មេង Marco Asensio​ នៅនាទី៣៣ ស្របពេលដែល ២នាទីបន្ទាប់កីឡាករ Lovre Kalinic របស់ក្រូអាត បានធ្វើឲ្យបាល់ចូលទីខ្លួនឯង ហើយឈានដល់ដើមវគ្គទី២ ពោលគឺនៅនាទី៤៩ កីឡាករ Rodrigo រកបានគ្រាប់បន្ថែម, ខ្សែការពារដ៏រឹងមាំ Sergio Ramo រកបាន នៅនាទី៥៧ នឹងកីឡាករកំពស់មិនសូវបាន Isco រកគ្រាប់ចុងក្រោយនៅនាទី៧០ ។

សូមបញ្ជាក់ថា ពានរង្វាន់នេះទើបតែបង្កើតក្នុងឆ្នាំ២០១៨នេះទេ ដោយមានចំនួន ៥៥ប្រទេស មកពីតំបន់អឺរ៉ុបចូលរួម ពោលគឺជាសមាជិករបស់ UEFA ៕

Loading...